ថ្ងៃនេះក្រសួងសុខាភិបាលប្រកាសរកឃើញករណីវិជ្ជមាន២៤នាក់ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងមានអ្នកជាសះស្បើយ០៧នាក់

0
140

ភ្នំពេញ ៖ ថ្ងៃនេះក្រសួងសុខាភិបាលប្រកាស រកឃើញករណីវិជ្ជមាន២៤នាក់ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ចំនួន២៤នាក់ និងមានអ្នកជាសះស្បើយ ០៧នាក់នាព្រឹកថ្ងៃទី០៨ ខែមិនា ឆ្នាំ២០២១ ករណីវិជ្ជមានចំនួន២៤នាក់ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រកឃើញក្នុង៥ខេត្តក្រុង។

ករណីវិជ្ជមាន ២៤នាក់ នៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ  រាជធានីភំ្នពេញ ១២ នាក់ ខេត្តព្រះសីហនុ ០៧នាក់ ខេត្តកណ្ដាល ០៣នាក់ ខេត្តកំពង់ធំ០១នាក់ ខេត្តកំពង់ចាម ០១នាក់។

សូមបញ្ជាក់ថា កម្ពុជារកឃើញអ្នកមានវីរុសកូវីដ១៩ ចំនួន១០១១នាក់ ជាសះស្បើយ ចំនួន ៥១៧នាក់ និងកំពុងសម្រាកព្យាបាល ចំនួន៤៩៣នាក់៕

Facebook Comments
Loading...