ឃីម បូរ៉ា ស្វាគមន៍សោម វិឆ័យ មកសាកស្នៀតគុន

0
729

ភ្នំពេញ ៖ កីឡាករវាយទើបឡើងកូដ ​សោម វិឆ័យ អ្នកប្រដាល់មកពីក្លិប​ពន្លឺ​វិបុល ណាត់គ្នាឡើងសាកស្នៀតគុន ជាមួយ​កីឡាករ​ជើង​ខ្លាំង ឃីម បូរ៉ា អ្នកប្រដាល់មកពីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យ​ ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ នៅលើសង្វៀនស៊ីអិនស៊ី។

ក្នុងការជួបគ្នានេះគ្មានប្រភពណាលើកឡើងពីការ​ធ្លាប់ជួប​គ្នារវាង​កី​ឡាករទាំង​ពីរទេនាពេលកន្លងមកនោះក្នុងសង្វៀននេះ ព្រោះកីឡាករឃីម បូរ៉ា ជាជើងខ្លាំងក្នុងប្រ​ភេទ​ទម្ងន់​៦០គីឡូក្រាម នេះមិនសូវមានកីឡាករកម្ពុជារូមណាអាចយកឈ្នះគេបានទេនាបច្ចប្បន្ននេះ។ គ្រប់សង្វៀនក្នុងស្រុកខ្មែរកីឡាករឃីម បូរ៉ា ជើងខ្លាំងកម្ពុជាមួយរូប ដែលបច្ចុ​ប្បន្នកំ​ពុង​ទទួល បានការគាំទ្រយ៉ាង​ច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រ​ដាល់កម្ពុជា ជា​មួយ​នឹង​ការ​ចេះប្រើក្បាច់គ្រប់ស្នៀត ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន។

បន្ទាប់ពីហ្វឹកហាត់បានដិតដល់និងឈ្នះបានខ្សែក្រវាត់ជាបន្តបន្ទាប់មកកីឡាករឃីម បូរ៉ា គេវាយលែងខ្លាចគូប្រកួតដូចមុនហើយ បច្ចប្បន្នគេមានកម្លាំងស៊ុហ្វខ្លាំងវាយ៥ទឹកមិនពិបាកទេ ដោយគេវាយតាមបច្ចេកទសដកថយ​មែនតែគេវាយ​សងមួ​យ​ៗ​វិញចំគោលដៅបានល្អ ការប្រ​កួត​រាល់លើកបើគេដឹងពីចំណុចខ្សោយគូប្រកួតហើយ គេវាយ​មិនប្រស់នោះទេ។

ចំណែកកីឡាករសោម វិឆ័យ គេវាយទើបឡើងកូដនាពេលបច្ចប្បន្ននេះ គេជាអ្នកប្រដាល់ដែលលេងស្នៀតជើងទាត់ និងកណ្តាប់ដៃ វាយចេញចូលបានល្អ និងការពារវិញក៍បានល្អផងដែរ ស្នៀតខ្លាំងរបស់សោម វិឆ័យ ទាំងនេះហើយដែលធ្លាប់ផ្តួលកីឡាករទាំងជើងចាស់ និងជើងថ្មីអោយចុះចាញ់ជាបន្តបន្ទាប់។ តែយ៉ាងណាការជួបគ្នាជាមួយកីឡាករឃីម បូរ៉ា នេះត្រូវបានអ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរអះអាងថា ភាគរយនៃការឈ្នះរសប់កីឡាករសោម វិឆ័យ ទៅលើឃីម បូរ៉ា មានតិចបើទោះជាគេកំពុងវាយឡើកូដក៍ដោយ។ ចាំមើលរវាងកីឡាករសោម វិឆ័យ និងកីឡាករឃីម បូរ៉ា នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...