អតីតៈមេឃុំអូរបីជាន់ស្លប់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ដ៍រន្ធត់មួយ

0
783

បន្ទាយមានជ័យ ៖ អតីតៈមេឃុំអូរបីជាន់ម្នាក់បានស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៏ដ៍រន្ធត់មួយ កាលពីវេលាម៉ោ២៤ និង១៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នៅចំណុចចន្លោះបង្គោលគីឡូលេខ១០ និង១១ ស្ថិតក្នុងភូមិស្នួលទ្រេត ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងករណីនេះមានឈ្មោះសួង មឿន ភេទ ប្រុសអាយុ៦៧ឆ្នាំ(ស្លាប់)ជាអតីតមេឃុំអូរបីជាន់មានទីលំនៅ ភូមិបន្ទាយថ្មី ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ចំណែកអ្មកបើកបររងរបួសធ្ងន់មានឈ្មោះសួន វីភេទ ប្រុសអាយុ៥២ឆ្នាំ មានលំនៅភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះទាំង២នាក់បានធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យក្នុងគោលដៅមកផ្ទះវិញដោយរថយន្តម៉ាកកាមម៉ារីកាលីប៉ូញ្ញាពណ៍សរពាកផ្លាកលេខភ្នំពេញ2E 4023បើកបរដោយឈ្មោះសួន វីភេទ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនសង្ស័យអ្នកបើកបរមានសារធាតុស្រវឹងលុះដល់ចំណុចកើតហេតុក៏រ៉េចង្កូតបុកដើមអំពិលទឹកពេញទំហឹងបង្ករគ្រោះថ្នាក់ដ៍រន្ធត់បែបនេះតែម្ដង។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបានរងរបួសបាក់កជើងទាំងសងខាងនិងបាក់ដើមដៃខាងឆ្វេងបែកក្បាលបែកមាត់ត្រូវបានរថយន្ដនគរបាលប៉ុស្ដិ៍អូរបីជាន់ដឹកទៅពេទ្យបង្អែកអូរជ្រៅ ដោយសារសភាពធ្ងន់ធ្ងរក៏បញ្ជូនបន្តទៅមន្ទីរពេទ្យមិត្តភាពកម្ពុជា ជប៉ុនមង្គលបូរី ចំពោះសពអតីតៈលោកមេឃុំអូរបីជាន់បានប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Facebook Comments
Loading...