មនុស្ស៥នាក់ស្លាប់ និង១០នាក់ទៀតរងរបួសធ្ងន់បណ្តាលមកពីរថយន្តបែនដឹកដី រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងដឹកអ្នកដំណើរ

0
785

កំពង់ធំ ៖ រថយន្តបែនដឹកដី រ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងដឹកអ្នកដំណើរ ពេញទំហឹងក្នុងទិសដៅច្រាស់គ្នា បណ្តាលឲ្យមនុស្ស៥នាក់ស្លាប់ និង១០នាក់ទៀតរងរបួសធ្ងន់ ដែលហេតុការណ៍គ្រោះចរាចរណ៍ដ៍រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង៥និង ២៥នាទីល្ងាចថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ៦ ផ្លូវអាស៊ានវាងផ្សារកំពង់ថ្ម ស្ថិតភូមិទួលសង្កែ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តពង់ធំ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងទៀតថា ជនរងគ្រោះស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ទី១-ឈ្មោះ តិច ចាន់វាសនា ភេទប្រុសអាយុ៤៣ឆ្នាំ ជាអ្នកបើកបររថយន្តសាំងយ៉ុង ស្លាប់នៅកន្លែងកើតហេតុ មានទីលំភូមិវាល ឃុំសាន់គរ ស្រុកំពង់ស្វាយ ខេត្តកំពង់ធំ។ ទី២- អ្នកបើកបររថយន្តបែនដឹកដី ឈ្មោះ ឃួង ស្រ៊ាន់ ភេទប្រុសអាយុ២៥ឆ្នាំ មានទីលំនៅភូមិ ស្រឡៅតូង ឃុំបល្ល័ង្គស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ទី៣-ឈ្មោះ ម៉េត សៀងលួន អាយុ៣១ មានទីលំនៅភូមិវាល ឃុំសាន់គរ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ បានស្លាប់នៅកើតហេតុហើយនារីគ្រោះគ្រោងនិងរៀបការ នៅថ្ងៃ អាទិត្យទី០៧ ខែមិនាខាងមុខនេះ។ ទី៤-កុមារតូចអាយុប្រមាណ១ខួបបានស្លាប់បន្ទាប់ពីបញ្ជូនទៅដល់មន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក។ ទី៥-ក្មេងស្រីម្នាក់ទៀតស្លាប់បន្ទាប់ពីបញ្ជូនដល់មន្ទីពេទ្យបង្អែកបារាយណ៍ សន្ទុក សង្គ្រោះមិនបាន។ រីឯអ្នករងរបួសធ្ងន់ប្រុសស្រីចាស់ក្មេង១០នាក់ដឹកបញ្ជូនយកទៅសង្រ្គោះនៅមន្ទីពេទ្យខេត្តកំពង់ធំ និងខ្លះទៀតយកទៅសង្រ្គោះទីក្រុងភ្នំពេញ។ សូមបញ្ជាក់ផងដែរថាអ្នករងរបួសធ្ងន់ទាំង១០ នាក់ខាងលើនេះ ភាគច្រើនបែកប្រអប់ជើង បាក់ភ្លៅ និងបាក់ស្មងជើង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុឲ្យដឹងថា: មុនពេលកើតហេតុគេឃើញរថយន្តសាំងយ៉ុងចេញពីត្បូងទៅជើង រីឯរថយន្តបែនដឹកដីចេញពីជើងទៅត្បូងទិសដៅបញ្ច្រាស់គ្នា ខណៈមកដល់កន្លែងកើតហេតុ រថយន្តបែនដឹកដីបានរ៉េចង្កូតទៅបុករថយន្តសាំងយ៉ុងពេញទំហឹងតែម្តង។

ក្រោយកើតហេតុរថយន្តទាំង២គ្រឿងស្ទូចយកទៅរក្សារទុកនៅអធិការដ្ឋាន នគរបាលស្រុកសន្ទុកដើម្បីរងចាំដោះស្រាយទៅតាមនិតិវិធី។ រីឯសាកសពជនរងគ្រោះត្រូវបានសាច់ញាតិ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...