ជនជាតិស្បែកខ្មៅម្នាក់កំពុងបត់រថយន្តចូលបុរី ត្រូវយុវជន២នាក់ជិះម៉ូតូបុកបណ្ដាលឲ្យម្នាក់របួសបាក់ភ្លៅ និងម្នាក់រងរបួសស្រាល

0
653

ភ្នំពេញ ៖ ជនជាតិស្បែកខ្មៅម្នាក់កំពុងបត់រថយន្តម៉ាកព្រូសចូលបុរី ត្រូវយុវជន២នាក់ជិះម៉ូតូឌុបគ្នាក្នុងលឿនលឿន ហើយជ្រុលទៅបុករថយន្ត ចំពីចំហៀងពេញទំហឹង បណ្ដាលឲ្យម្នាក់របួសបាក់ភ្លៅ ចំណែកម្នាក់ទៀតរងរបួសស្រាល ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃត្រង់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២១ នៅត្រង់ចំណុចមុខបុរីពិភពថ្មី២ តាមបណ្ដោយផ្លូវបេតុងព្រៃស ក្នុងភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រជាធានីភ្នំពេញ។

បើតាមសម្ដីបុរសជនជាតិស្បែកខ្មៅដែលចេះភាសាខ្មែរតិចៗបានរៀបរាប់ប្រាប់សមត្ថកិច្ចឱ្យដឹងថា នៅមុនពេលកើតហេតុពួកគេទាំងពីរនាក់បានបើករថយន្តម៉ាកព្រូស ពណ៌ខ្មៅ  ពាក់ស្លាកលេខ ភ្នំពេញ 2BD -2612 ចេញពីផ្ទះដោយបើកបរតាមផ្លូវបេតុងព្រៃសក្នុងទិសដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុគេក៏បានបត់ឆ្វេងចូលមកបុរីពិភពថ្មីដើម្បីមកលេងផ្ទះមិត្តភក្កិ ពេលនោះស្រាប់តែមានយុវជនពីរនាក់ជិះម៉ូតូម៉ាកស្គូពី  ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ 1FF-5097 មកក្រោយក្នុងល្បឿនលឿនបានជ្រុលមកបុករថយន្តគាត់ចំកញ្ចក់មើលក្រោយពីចំហៀងពេញទំហឹង  បណ្ដាលឲ្យបាក់និងក្រពឹតរថយន្តផ្នែកខាងមុខ រីឯយុវជន២នាក់នោះអ្នកឌុបរងរបួសស្រាល និងម្នាក់ទៀតជិះនៅខាងក្រោយរងរបួសបាក់ភ្លៅខាងស្ដាំ។ ភ្លាមៗនោះជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពហុព្យាបាលនិងសម្ភពម្លិះដង្កោដឹកយកទៅសង្គ្រោះ ។

បេីតាមសម្ដីជនរងគ្រោះឈ្មោះ ទី ណា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាបុគ្គលិកនៅការាសសាំងមួយកន្លែងស្ថិតនៅម្ដុំរង្វង់មូលកួរស្រូវ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា រូបគេជាម្ចាស់ម៉ូតូហើយឌុបជនរងគ្រោះចេញពីផ្ទះបំណងទៅធ្វើការនៅកន្លែងការាសសាំង ពេលនោះគេបានជិះម៉ូតូស្របជាមួយនឹងរថយន្ត ស្រាប់តែមកដល់ចំណុចកើតហេតុរថយន្តបានស៊ីញ៉ូភ្លើងបត់ឆ្វេងធ្វើឲ្យគេចាប់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុកតែម្ដងទៅ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការគូសវាសយករថយន្តនិងម៉ូតូមកដាក់អែបខាង រួចឲ្យភាគីទាំងសងខាងចរចាគ្នា ហើយដោយសារតែភាគីទាំងសងខាងចរចាមិនត្រូវគ្នាទើបសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌដង្កោចុះមកដល់កន្លែងកើតហេតុនិងធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌដង្កោរង់ចាំឲ្យភាគីទាំងសងខាងមកដោះស្រាយគ្នានៅពេលក្រោយបន្តទៀត៕

Facebook Comments
Loading...