មានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​៦៥នាក់​ និងមានអ្នកជាសះស្បើយចំនួន​០១នាក់នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ

0
160

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការរកឃើញមានករណីវិជ្ជមានវីរុសកូវីដ-១៩​ ថ្មីចំនួន​៦៥នាក់​ និងមានអ្នកជាសះស្បើយចំនួន​០១នាក់នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្នុងនោះព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតមកដល់ពេលនេះមានករណីឆ្លងថ្មីកើនដល់ ១៩៤នាក់ហើយ។

គួរបញ្ជាក់ផងដែរថា ករណីវិជ្ជមានខាងលើ មាន៥៨នាក់ បានជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និង៧នាក់ទៀតជាករណីនាំចូល ដែលរកឃើញវិជ្ជាមាននៅខេត្តព្រះសីហនុ៦នាក់ និងម្នាក់ទៀតជាកងកម្លាំងបំរើការនៅអង្គការសហប្រជាជាតិ។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៦៩៧ករណី ក្នុងនោះអ្នកជំងឺ៤៧៧នាក់ បានជាសះស្បើយ។ ជាមួយគ្នានោះ «ព្រឹត្តិការ​ណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ១៩៤នាក់ ក្នុងនោះ មានប្រុស៩៨នាក់ និងស្រី៩៦នាក់ផងដែរ៕

សូមអានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

Facebook Comments
Loading...