នារីម្នាក់មានសង្សាហើយ មិនឲ្យជូនទៅញាំការបែរជាឲ្យបុរសល្មោភកាមឌុបទៅ ពេលត្រឡប់មកវិញដល់កន្លែងស្ងាត់ចាប់រំលោភបានសម្រេច

0
921

កណ្ដាល ៖ នារីម្នាក់មានសង្សាហើយ មិនឲ្យឲ្យជូនទៅញាំការបែរជាឲ្យបុរសល្មោភកាមឌុបទៅ ពេលត្រឡប់មកវិញដល់កន្លែងស្ងាត់ចាប់រំលោភបានសម្រេច តែ៣ថ្ងៃក្រោយមក ក៏ត្រូវបានឪពុកម្ដាយខាងនារីរងគ្រោះប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួន ដែលករណីនេះបានកើតឡើងកាលពីវេលាម៉ោង២២ និង៤៥នាទី ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ នៅចំណុចចំការស្វាយ ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នារីរងគ្រោះមានអាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។ រីឯជនសង្ស័យឈ្មោះ វី រ៉ាមី ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

ប្រភពដដែលបន្តថា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៨និង០០នាទី ជនសង្ស័យបានបបួលនារីរងគ្រោះអោយទៅចូលរូមពិធីមង្គលការជាមួយគេ ហើយនារីរងគ្រោះបានយល់ព្រមទៅជាមួយ បន្ទាប់មកជនសង្ស័យបានជិះម៉ូតូទៅឌុបនារីរងគ្រោះ ទៅកម្មវិធីមង្គលការនៅម្ដុំស្ពានព្រែកឡុង ចូលទៅក្នុងត្រើយខាងលិច។ លុះមកដល់វេលាម៉ោងប្រហែល២២ និង០០នាទី នារីរងគ្រោះបានឲ្យជនសង្ស័យជូនខ្លួនមកផ្ទះវិញ ខណៈត្រឡប់ទៅផ្ទះ ជនសង្ស័យបានឌុបជនរងគ្រោះទៅផ្ទះសំណាក់ តែជនរងគ្រោះដឹងពីបំណងមិនល្អរបស់ជនសង្ស័យ ក៏បានរត់ចេញពីផ្ទះសំណាក់ ហើយជនសង្ស័យបានជិះម៉ូតូតាមលួងនារីរងគ្រោះអោយឡើងលើម៉ូតូដោយសន្យាជូនទៅផ្ទះ។ ក្រោយមកជនរងគ្រោះបានឡើងជិះម៉ូតូជាមួយជនសង្ស័យ ហើយបានឆ្លងទូកទៅផ្ទះ។ រហូតដល់ម៉ោងកើតហេតុ ខណៈពេលដែលជនសង្ស័យបើកម៉ូតូឌុបជនរងគ្រោះទៅផ្ទះ ជនសង្ស័យបានដកយកទូរស័ព្ទរបស់ជនរងគ្រោះទុក លុះពេលជិះម៉ូតូដល់ចំណុចស្ពានព្រែកតាជ័រ ជនសង្ស័យបានបើកម៉ូតូចូលតាមផ្លូវលំជាប់ព្រែកត្រើយខាងជើង បានចំងាយប្រហែលជាងមួយគីឡូម៉ែត្រ ម្ដុំចំការស្វាយ ជនសង្ស័យបានឈប់ម៉ូតូ ហើយបានចាប់ជនរងគ្រោះរំលោភតែម្ដង។ ដោយទូរស័ព្ទរបស់ជនរងគ្រោះបានភ្ជាប់កម្មវិធី GPS សង្សាររបស់ជនរងគ្រោះ បានឆែកមើលទីតាំងរបស់ជនរងគ្រោះដឹង ហើយបានទាក់ទងមកក្រុមគ្រួសាររបស់នារីរងគ្រោះ ក្រោយមកសង្សារ និងក្រុមគ្រួសាររបស់នារីរងគ្រោះបានមកដល់កន្លែងកើតហេតុ ហើយបានសួរនាំ ទៅកាន់អ្នកទាំងពីរ ហើយជនសង្ស័យក៏បានជិះម៉ូតូចេញទៅ ។រហូតមកដល់ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលស្វាយប្រទាលតែម្ដង។

ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលស្វាយប្រទាល បានកោះហៅជនសង្ស័យមកធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចនគរ​បាល ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភជនរងគ្រោះពិតប្រាកដមែន។ កន្លងមកជនសង្ស័យធ្លាប់បានជាប់ពន្ធនាគារចំនួន១លើក នៅពន្ធនាគារខេត្តកណ្ដាល រយៈពេល១៨ខែ ពីបទលួចមានស្ថានទម្ងន់ក្នុងឆ្នាំ២០១៧។ បច្ចុប្បន្នជនសង្ស័យ បានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...