លោកស្រី អោងសាន ស៊ូជី និងឥស្សរជនជាន់ខ្ពស់ដទៃទៀតត្រូវបានចាប់ឃុំខ្លួនដោយយោធានាព្រឹកនេះ

0
246

ភូមា ៖ លោកស្រី អោងសាន ស៊ូជី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋមីយ៉ាន់ម៉ា និងឥស្សរជនជាន់ខ្ពស់ដទៃទៀតមកពីគណបក្សកាន់អំណាច ត្រូវបានឃុំខ្លួនក្នុងការឆ្មក់ចូលមួយដោយពួកយោធាដ៏មានអំណាច នៅពេលព្រឹកព្រលឹម ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមទីភ្នាក់ងារព័ត៌មានបរទេស AFP និងសារព័ត៌មាន BBC ចេញផ្សាយនៅមុននេះបន្តិចនាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២១ឲ្យដឹងថា លោកស្រី អ៊ុងសាន ស៊ូជី មេដឹកនាំមីយ៉ាន់ម៉ា និងលោកប្រធានាធិបតី ត្រូវបានចាប់ឃុំខ្លួនដោយយោធានាពេលព្រឹកព្រលឹមនេះ ខណៈមានសេចក្តីរាយការណ៍ថា រដ្ឋប្រហារមួយកំពុងដំណើរការ បន្ទាប់ពីបោះឆ្នោតហើយមានជម្លោះ។

អ្នកនំាពាក្យគណបក្ស National League for Democracy (NLD) party បានឲ្យដឹងថា «មេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អង់សាន ស៊ូជី ត្រូវបានចាប់ខ្លួន»។អ្នកនាំពាក្យលោក Myo Nyunt បានប្រាប់ទីភ្នាក់ងាររ៉យទ័រតាមទូរស័ព្ទថា «លោកស្រី ស៊ូជី និងលោកប្រធានាធិបតី Win Myint និងមេដឹកនាំដទៃទៀតត្រូវបានគេនាំខ្លួនយកទៅហើយ នៅព្រឹកព្រលឹម»

 

Facebook Comments
Loading...