បង្ហាញអត្តសញ្ញាណ អ្នកនិពន្ធបទភ្លេង”កាត់ឆុង”របស់ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា កំពុងល្បី

1
482

ភ្នំពេញ ៖ ផលិតកម្មGalaxy Navatra បានកំពុងតែសម្រុកបញ្ចេញអាល់ប៊ុមសម្រាប់ការកម្សាន្តរដូវចូលឆ្នាំថ្មីហើយ ដោយនៅក្នុងនោះគេឃើញមានបទចម្រៀងរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា មានបទច្រើនជាងគេហើយសុទ្ធតែទទួលបានការចាប់អារម្មណ៍ជាខ្លាំង។

បងប្អូនពិតជាជ្រាបច្បាស់ហើយ បទចម្រៀងរួមគ្នារបស់តន់ចាន់ សីម៉ា និង ព្រាប សុវត្ថិ គឺបទ”កាត់ ឆុង” ដែលបច្ចុប្បន្ននេះកំពុងតែល្បី និងមានការគាំទ្រខ្លាំង។ បទដំបូងក្នុងអាលប៊ុបពិសេសនេះ ត្រូវបាននិពន្ធទំនុកភ្លេងដោយលោកសាក់ ធារិទ្ធ។

លោកសាក់ ធារិទ្ធ គឺជាអ្នកពន្ធថ្មីឈ្មោះធ្លាប់មានស្នាដៃជាច្រើនបទកន្លងមក ហើយ បច្ចុប្បន្នគាំជាអ្នកនិពន្ធកុងត្រាប្រចាំក្នុងផលិតកម្ម Galaxy Navatra។ តាមChannel Galaxy Navatra បង្ហាញឲ្យដឹងពីបទ”កាត់ ឆុង” ត្រូវបាននិពន្ធបទ ភ្លេងដោយលោកសាក់ ធារិទ្ធ។

បទចម្រៀង ច្រៀងរួមគ្នារបស់កំពូលតារាចម្រៀងព្រាប សុវត្ថិ និងតន់ ចន្ទសីម៉ា ក្នុងអាល់ប៊ុម ដំបូងនេះត្រូវបានគេមើលឃើញថា គ្រាន់តែចេញមិនបានប៉ុន្មានថ្ងៃផងមានអ្នកទស្សនាជាច្រើនលានដងទៅហើយ។ កំពូលតារាចម្រៀងទាំងពីរខាងលើ បានចេញមានដល់ទៅ៥បទហើយ សុទ្ធតែសឹងជាបទចម្រៀងឆ្លងឆ្លើយ បែបរាំសប្បាយ។ បទ “កាត់ឆុង” ជាបទដែលព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ច្រៀងរួមគ្នាជាលើកដំបូងបន្តបន្ទាប់មានបទ”ប្រហុក”,បទ”រកស៊ីជាមួយយក្ស” ,បទ”អរគុណកាមេរ៉ា” និងបទ”មាន់កម្សត់” ហើយបទនីមួយៗគ្រាន់តែចេញភ្លាមអ្នកទស្សនារាប់លានដង។

តាមការបញ្ជាក់ពី លោក យឹម តាស្រង់ អ្នកចាត់ការទូទៅផលិតកម្ម Galaxy Navatraខាងផលិតកម្មកំពុងតែសម្រុកធ្វើបទចូលឆ្នាំថ្មីឲ្យគ្រប់តារាចម្រៀងទាំងអស់នៅក្នុងផលិតកម្ម ហើយយើងនឹងបញ្ចេញជារៀងរាល់ថ្ងៃ។ អ្នកដឹកនាំផលិតកម្មរូបនេះថ្លែងថា បន្ទាប់ពីបានប្រលែង បទចូលឆ្នាំ ប៉ុន្មានបទមកនេះឃើញថា កំពូលតារាចម្រៀងលោកព្រាប សុវត្ថិ និង តន់ ចន្ទសីម៉ា គឺពិតជាដៃគូសក្ដិសមបំផុតសម្រាប់បទចូលឆ្នាំ ក្នុងនោះដែរGalaxyមិនមែនមាន តែ៥បទនោះទេពោលគឺតាមផែនការគឺយើងមានបទជាច្រើនទៀតសម្រាប់ឲ្យកំពូលតារាចម្រៀងទាំងពីរនេះច្រៀង។

ចង់ដឹងថាបទ“កាត់ ឆុង” របស់កំពូលតារាចម្រៀងព្រាប សុវត្ថិ និងតន់ចន្ទសីម៉ាដែលនិពន្ធបទភ្លេងដោយលោកសាក់ ធារិទ្ធ ពីរោះរណ្ដំហើយចង់រាំលេងយ៉ាងណានោះស្ដាប់ទាំង អស់គ្នា៖

Facebook Comments
Loading...

1 COMMENT

Comments are closed.