អ្នកវិភាគថាមានក្លិប៥ដែលអាចប្រជែងបានពាន Premier League រដូវកាល២០២០-២០២១នេះ

0
115

កីឡាបរទេស ៖ រដូវកាលឆ្នាំ២០២០ -២០២១នេះដំណើរការបាន​៤០ភាគរយមកនេះ ក្រឡេក​ទៅ​មើល​ការ​យល់​ឃើញ​របស់ Louis Saha ដែល​ជា​អតីត​កីឡាករ​ជើង​ចាស់​របស់ United ក៏​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ជុំវិញ​ក្រុមទាំង៥ ដែល​លោក​សង្ឃឹម​ខ្ពស់​អាច​ឈ្នះ​ពាន Premier Leagueបាន ក្នុង​នោះ​រួម​មានក្លិប Man City, Tottenham, Man Utd, Chelsea និង Liverpool។

ការ​ប្រកួត​ប្រជែង​នៅ​ក្របខ័ណ្ឌ Premier League គិត​ត្រឹម​ជុំ​ទី១៥ ក្រុម​ហង្ស​ក្រហម Liverpool នៅ​បន្ត​ឈរ​ចំណាត់ថ្នាក់​ទី១ ហើយ​តាម​ប្រកិត​ពិន្ទុ​ដោយ​ក្រុម​ពីរ​ផ្សេង​ទៀត​គឺ Leicester City និង Everton។ តែយ៉ាងណាក្រុមLeicester City និង Everton មិនស្ថិតក្នុងក្រុមដែលប្រជែងឈ្នះពាននារដូវកាលនេះនោះទេ។

ប្រាប់​ទៅ​កាន់​សារព័ត៌មាន Ladbrokes លោក Saha និយាយ៖ “Liverpool គឺ​ប្រាកដ​ជា​ក្រុម​មួយ​ដែល​អាច​ប្រជែង​ពាន Premier League ឆ្នាំ​ហើយ​នេះ​ហើយ ព្រោះ Jurgen Klopp គាត់​មាន​បណ្តុំ​កីឡាករ​ល្អ​ដែល​សឹង​តែ​អាច​យក​ឈ្នះ​គ្រប់​ការ​ប្រកួត”។លោក​បន្ថែម៖ “ហើយ​សម្រាប់ Man City អាច​មាន​ភាគរយ​ទាប​ជាង Liverpool តែ​បើ​និយាយ​ជា​រួម​ដល់​ក្រុម ៤ ឬ ៥ ខ្ញុំ​ប្រាកដ​ជា​ដាក់​ឈ្មោះ Man Utd, Tottenham ក៏​ដូច​ជា Chelsea ដែល​សុទ្ធ​សឹង​តែ​មាន​ឱកាស​ដូច​គ្នា”៕

MANCHESTER, ENGLAND – SEPTEMBER 02: Louis Saha of Manchester United Legends during the match between Manchester United Legends and FC Barcelona Legends at Old Trafford on September 2, 2017 in Manchester, England. (Photo by Robbie Jay Barratt – AMA/Getty Images)

Facebook Comments
Loading...