លោក ​Sam Allardyce បើ​ដឹក​នាំ​ក្រុម West Brom ​អាច​គេចរួចពីក្រុមគេចាត់ចោល លោកនឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​បន្ថែម​២​លាន​ផោន

0
892

កីឡាបរទេស ៖ ក្លឹប​ West Brom ក្រោយបណ្តេញគ្រូបង្វឹក​Slavan Bilic ​ចេញ​ពី​តំណែង ក្លឹបបានជ្រើសយកលោក ​Sam Allardyce ​មកជំនួស ហើយ​ប្រសិន​បើ​លោក​ចូល​ដឹក​នាំ​ក្រុម West Brom ​អាច​បន្ដ​ខ្លួន​នៅ​លីគ​កំពូល​អង់គ្លេស​បាន​នៅ​រដូវ​កាល​នេះ លោកនឹង​ទទួល​បាន​ប្រាក់​លើក​ទឹក​ចិត្ត​បន្ថែម​២​លាន​ផោន។

បន្ទាប់​ពី​បណ្ដេញ​លោក ​Slavan Bilic ​ចេញ​ពី​តំណែង​ភ្លាម ​ក្លឹប​ West Brom ​បាន​ប្រកាស​តែងតាំង​លោក Sam Allardyce  ​មក​ដឹក​នាំ​ភ្លាម​តែ​ម្ដង។ ជាមួយ​ការ​ចូល​ខ្លួន​មក​ដឹក​នាំ​ក្រុម​នេះ​ដែរ ​ក្លឹប​មួយ​នេះ​បាន​ប្រកាស​ថា​នឹង​ឱ្យ​ប្រាក់​លើក​ទឹក​ចិត្ត​ដល់​ទៅ​២​លាន​ផោន ប្រសិន​បើ​លោក​អាច​ជួយ​ក្លឹប​បន្ដ​កៅអី​លេង​នៅ​ពាន​រង្វាន់ Premier League ​បាន​ទៀត​នា​រដូវ​កាល​ថ្មី​ខាង​មុខ​។

ដោយ​បច្ចុប្បន្ន​នេះ ​ក្លឹប West Brom ​កំពុង​ស្ថិត​នៅ​លេខ​១៩​ក្នុង​តារាង ​ដោយ​លេង​១៣​ប្រកួត​មក​នេះ ​ទើប​មាន​៧​ពិន្ទុ​ប៉ុណ្ណោះ។ យ៉ាងណាមិញ ​ប្រកួត​ចុង​ក្រោយ​របស់​គេ​កន្លង​ទៅ ​ស្មើ​ជាមួយ​ក្រុម Manchester City ​ផង​ដែរ៕​

Facebook Comments
Loading...