កីឡាករធ្វើខុសអាជ្ញាកណ្តាលជាអ្នកពិន័យ ចុះបើអាជ្ញាកណ្តាលធ្វើខុសវិញតើនរណាជាអ្នកពិន័យ?

0
849

កីឡាបរទេស ៖ កីឡាករធ្វើខុសអាជ្ញាកណ្តាលជាអ្នកពិន័យ ចុះបើអាជ្ញាកណ្តាលធ្វើខុសវិញតើនរណាជាអ្នកពិន័យ? បន្ទាប់ពីមានការរើសអើងពីសំណាក់អាជ្ញាកណ្តាល់ពី៤ ទៅលើ​គ្រូ​ជំនួយ​របស់​ក្រុម Istanbul ​ថា​ជា​មនុស្ស​ស្បែក​ខ្មៅមក ក្លឹប​បាល់ទាត់ Istanbul Basaksehir ​បាន​ទាមទារ​ឱ្យ​សហព័ន្ធ​បាល់ទាត់ UEFA ​បញ្ឈប់​ការងារ​របស់​អាជ្ញាកណ្ដាល​ទី​៤ ​ម្នាក់នេះ​អស់​មួយ​ជីវិត។

ការ​ប្រកួត​រវាង​ក្រុម PSG ​និង Istanbul Basaksehir  ​ត្រូវ​បាន​ផ្អាក​ហើយ​កីឡាករ​ដើរ​ចេញ​ពី​ទីលាន ​បន្ទាប់​ពី​មាន​ដំណឹង​អាជ្ញាកណ្ដាល​ទី​៤​ក្នុង​ការ​ប្រកួត ​បាន​និយាយ​រើសអើង​និង​ហៅ​គ្រូ​ជំនួយ​របស់​ក្រុម Istanbul ​ថា​ជា​មនុស្ស​ស្បែក​ខ្មៅ។ ​ក្រោយ​ពី​រឿង​នោះ​មក ​ខាង UEFA ​ក៏​បាន​បើក​ការ​សើប​អង្កេត​ផង​ដែរ ​ដើម្បី​ស្វែង​រក​ការ​ពិត។​ក្រោយ​មក​នេះ ​ក៏​ស្រាប់​តែ​មាន​ដំណឹង​ថា UEFA ​ចង់​ទម្លាក់​កម្រិត​របស់​អាជ្ញាកណ្ដាល​ទី​៤​រូប​នោះ ​ហើយ​ឱ្យ​ទៅ​បន្ដ​ការ​សិក្សា​ថែម​ទៀត។ តែ​យ៉ាងណាមិញ ​សម្រាប់​ក្រុម Istanbul ​វិញ ​គឺ​មិន​ចង់​ត្រឹម​នេះ​ឡើយ។ ​ពួកគេ​ចង់​ឱ្យ​បញ្ឈប់​ការងារ​របស់​អាជ្ញាកណ្ដាល​រូប​នេះ​អស់​មួយ​ជីវិត​តែ​ម្ដង៕

Facebook Comments
Loading...