រថយន្តម៉ាក INTERNATION បុករថយន្តម៉ាក HYUN​DAI BONGO សំណាងល្អមិនមានមនុស្សរងរបួស

0
321

ភ្នំពេញ ៖ រថយន្តម៉ាក INTERNATION បុករថយន្តម៉ាក HYUN​DAI BONGO ពីក្រោយនៅមហាវិថីឈ្នះៗកាលពីវេលាម៉ោង០៥ និង៣០នាទី នាថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០ ត្រង់ចំណុចមុខផ្ទះឈ្មោះ សុផាន់ណា លើមហាវិថីឈ្នះឈ្នះ ភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាក INTE​RNATION ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-2500 ធ្វើដំណើរលើមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច បើកបរដោយឈ្មោះ ជិន បុល ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅភូមិថ្មី ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ លុះមកដល់កន្លែងកើតហេតុបានបុកពីក្រោយរថយន្តមួយគ្រឿងម៉ាក HYUNDAI BONGO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AG-4917 ធ្វើដំណើរលើមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច (ទិសដៅស្របគ្នា) បើកបរដោយឈ្មោះ នាង ដារ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅភូមិទួលខ្ជាយ ឃុំបរសេដ្ឋ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ក្នុងករណីនេះបណ្តាលអោយ រថយន្តខូចខាតធ្ងន់០១គ្រឿង ស្រាល០១គ្រឿង។ ក្នុងករណីនេះប្រគល់ជូនជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕

Facebook Comments
Loading...