លោកឧកញ៉ា​ ឡេង ណាវ៉ាត្រា បានបរិច្ចាគថវិកាជូនសម្ដេចតេជោ ចំនួន១លានដុល្លារ ដើម្បីទិញវ៉ាក់សាំងជូនពលរដ្ឋកម្ពុជា

0
1350

ភ្នំពេញ ៖ ក្រោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បង្ហោះត្រៀមបំរុងថវិកាសម្រាប់ទិញវ៉ាក់សាំង លោកឧកញ៉ា​វ័យ​ក្មេង ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ បានប្រកាសបរិច្ចាគថវិកា ជូនសម្ដេចតេជោ ចំនួន១លានដុល្លារ ដើម្បីទិញវ៉ាក់សាំងជូនពលរដ្ឋកម្ពុជា។

កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ក្នុងផេកផ្លូវការណ៍ថា កន្លងមកជាមួយនឹងការតាមដាន នូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបំរុងថវិកាសម្រាប់ ទិញវ៉ាក់សាំងនេះ យកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។

ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?។

ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង។

ក្នុងស្ថានភាពដែលប្រទេសយើងនៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម ខ្ញុំបានណែនាំរដ្ឋមន្ត្រីទាំង២រូបអោយពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជនយើង។

យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់៕

ក្រោយ សម្តេចតេជោ បង្ហោះបន្តិច លោកឧកញ៉ា​វ័យ​ក្មេង ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ ប្រកាស បរិច្ចាគថវិកា ជូន សម្ដេចតេជោ ហ៊ុន សែន ចំនួន១លានដុល្លារ ដើម្បីទិញវ៉ាក់សាំង ជូនពលរដ្ឋកម្ពុជា។

លោកឧកញ៉ា​វ័យ​ក្មេង ឡេង ណាវ៉ាត្រា និងក្រុមគ្រួសារ សូមបួងសួងអោយប្រទេសកម្ពុជាយើង ឆ្លងផុតនូវទុក្ខលំបាកនេះ។

គួររំលឹកផងដែរថា លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រាបាន​បរិច្ចាគ ​​ថវិការហូតទៅដល់ ៦០ម៉ឺនដុល្លារ តប​តាម​ការ​អំពាវ​នាវ​ដ៏​ខ្ពង់​ខ្ពស់​របស់​ សម្ដេច​តេជោ ហ៊ុន សែន ដើម្បី​ជួយ​​ប្រជាពលរដ្ឋ​ជួប​គ្រោះ​ដោយជំនន់​ទឹក​ភ្លៀងរួចមក នៅ​ព្រឹក​ថ្ងៃទី១៩ ខែតុលា ២០២០ ​អតីត​ពលករ​​ខ្មែរ​​ធ្វើការ​នៅ​ប្រទេសកូរ៉េ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា បាន​ដឹក​នាំ​​​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​​ របស់​លោក​ចុះ​​ចែក​អំណោយ​ដោយ​ផ្ទាល់​តែ​ម្ដង​នៅ នៅ​ស្រុក​មង្គលបុរី​ ខេត្តបន្ទាយមានជ័យ៕

 

 

Facebook Comments
Loading...