លោក Zidane ​​អះអាង​​ពី​តួ​នាទី​អ្នក​ចាត់ការ​ក្រុម Real Madrid ខណៈ​ប៉ុន្មាន​ប្រកួត​មក​នេះធ្វើ​មិន​បាន​ល្អ​

0
727

កីឡាបរទេស ៖ លោក Zidane ​បាន​អះអាង​ថា​នឹង​មិន​លា​ឈប់​ពី​តួ​នាទី​អ្នក​ចាត់ការ​ក្រុម Real Madrid ​នោះ​ទេ ​បើ​ទោះ​ជា​លទ្ធផល​នៅ​ប៉ុន្មាន​ប្រកួត​មក​នេះ​មិន​បាន​ល្អ​ក៏​ដោយ ​ដោយ​បន្ដ​ដឹក​នាំ​ក្រុម​និង​ស្វែង​រក​ឱកាស​ល្អ​ឡើង​វិញ​មិន​ខាន នៅការប្រកួតក្រោយៗទៀត។

​ក្រុម Real Madrid ​បាន​ចាញ់​ក្រុមShakhtar Donetsk ​ក្នុង​លទ្ធផល ២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League សប្ដាហ៍​ទី​៥។ ​បរាជ័យ​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Zidane ​​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត​សម្រាប់​ការ​ប្រកួត​ចុង​ក្រោយ ​ប្រសិន​បើ​ចាញ់​នោះ​ឱកាស​ទៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​មិន​អាច​កើត​ឡើង​បាន​ឡើយ។

បើ​ទោះ​ជា​ដឹក​នាំ​ក្រុម​មិន​បាន​ល្អ​នា​រដូវ​កាល​នេះ​ក៏​ដោយ ក៏​លោក Zidane ​មាន​ទំនុក​ចិត្ត​ថា​លោក​អាច​កែប្រែ​ស្ថានការណ៍​បាន​វិញ​មិន​ខាន។ ​អ្នក​ចាត់ការ​បារាំង​រូប​នេះ ​បន្ដ​ថា​នឹង​មិន​ចាកចេញ​ពី​តំណែង​ឡើយ ​ដោយ​បន្ដ​ដឹក​នាំ​ក្រុម​និង​ស្វែង​រក​ឱកាស​ល្អ​ឡើង​វិញ​មិន​ខាន៕

Facebook Comments
Loading...