បាក់ស្រុតផ្ទះកញ្ចក់ក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយកន្លែងនៅខណ្ឌសែនសុខបាត់ខ្លួនស្រ្តីម្នាក់

0
196

ភ្នំពេញ ៖ បាក់ស្រុតផ្ទះកញ្ចក់ក្នុងភូមិគ្រឹះដ៏ធំស្កឹមស្កៃមួយកន្លែងនៅខណ្ឌសែនសុខបាត់ខ្លួនស្រ្តីម្នាក់ ដែលសមត្ថកិច្ចប្រើរយះពេលជាង១៥ម៉ោងទៅហើយ ដោយប្រើប្រាស់សម្ភារៈ និងគ្រឿងចក្រជាច្រើនគ្រឿង នៅរកពុំទាន់ឃើញនៅឡើយ។

សមត្ថកិច្ចខណ្ឌសែនសុខប្រាប់អោយដឹងថា ហេតុការណ៍នេះបានកើតឡើងតាំងពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ មកម្លេះ នៅចំណុចក្នុងភូមិគ្រឹះដ៍ធំស្កឹមស្កៃមួយកន្លែង ផ្លូវបេតុង ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប៉ុន្តែម្ចាស់ផ្ទះលាក់លៀមព័ត៍មានមិនបានរាយការណ៍មកនោះទេ គឺសុខចិត្តសង្ងំកកាយរកសព តែអស់ជម្រើស រហូតដល់វេលាម៉ោង៧ ទៅ៨យប់ថ្ងៃដដែល ទើបបែកធ្លាយដល់សមត្ថកិច្ច។

ជនរងគ្រោះ ឈ្មោះ ហ៊ុន សំបូរ ភេទស្រី អាយុ៦១ឆ្នាំ ជាស្ត្រីមេម៉ាយ ស្នាក់នៅក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយមកបំរើការជាកម្មករផ្នែកអនាម័យប្រចាំនៅផ្ទះកើតហេតុខាងលើ។

ទោះបីយ៉ាងណាក្តី បើគិតរហូតមកវេលាម៉ោងជាង១១ ថ្ងៃទី១៥ ខែវិច្ឆិកា នេះប្រតិបត្តិការរុករកស្ត្រីរងគ្រោះ អាជ្ញាធរសមត្ថកិច្ចខណ្ឌសែនសុខ ប្រើរយះពេលជាង១៥ម៉ោងទៅហើយ ដោយប្រើប្រាស់សម្ភារៈ និងគ្រឿងចក្រជាច្រើនគ្រឿងនៅរកពុំទាន់ឃើញនៅឡើយ៕

Facebook Comments
Loading...