ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ផ្តល់ជូនប្រជាពលរដ្ឋចាស់ជរាទីទាល់ក្រក្នុងមូលដ្ឋានសង្កាត់ទាំង៥ នៃខណ្ឌព្រែកព្នៅ ដែលជួបទុក្ខលំបាក សរុបចំនួន១០០គ្រួសារ ដែលមានការចូលរួមពីលោក ម៉ៅ បូរ៉ា អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ និងលោក ជា ខេមា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ព្រមទាំងសហការី នារសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២...