រដ្ឋបាលខណ្ឌព្រែកព្នៅប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម

0
18163

ភ្នំពេញ ៖ រដ្ឋបាលខណ្ឌព្រែកព្នៅ នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ ប្រកាសជ្រើសរើសកម្មករជាច្រើននាក់ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅក្នុងខណ្ឌព្រែកព្នៅ ក្រោយកម្មករក្រុមហ៊ុន ស៊ិនទ្រី ធ្វើកូដកម្មផ្អាកការប្រមូលសំរាមមួយរយៈមកនេះ។

យោងសេចក្ដីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២០ ស្តីពីការជ្រើសរើសកម្មករប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌព្រែកព្នៅសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យបានជ្រាបថា ក្នុងដំណាក់ការអន្តរកាលនេះខណ្ឌព្រែកព្នៅ ត្រូវការជ្រើសរើសកម្មករ ដើម្បីបំពេញការងារជាអ្នកប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងចំនួន២៤នាក់។

លក្ខខ័ណ្ឌជ្រើសរើស ១ភេទប្រុសអាយុចាប់ពី១៨ឆ្នាំឡើងទៅ ២មានកាយសម្បទាមាំមួន ៣អាចបំពេញការងារគ្រប់ស្ថានភាពនៃការប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹង នៅខណ្ឌព្រែកព្នៅ ៤ឧស្សាហ៍ព្យាយាម និងស្មោះត្រង់។ ទទួលបានសេចក្តីជូនដំណឹងនេះ សូំបងប្អូនប្រជាពលរដ្ឋដែលមានចំណាប់អារម្មណ៍រួសរាន់មកដាក់ពាក្យនៅ រដ្ឋបាលខណ្ឌព្រែកព្នៅ ចាប់ពីពេលនេះតទៅ។

បានបញ្ជាក់ថា ក្នុងអន្ដរកាលនេះ អាជ្ញាធរខណ្ឌព្រែកព្នៅ បានបញ្ចេញកម្លាំងប្រជាការពារជាច្រើននាក់ ដើម្បីប្រមូលសំរាមក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ប៉ុន្ដែកម្លាំងប្រជាការពារមិនគ្រប់គ្រាន់ ក្នុងការដើរប្រមូលសំរាមនោះឡើយ៕

 

Facebook Comments
Loading...