តៃកុងរថយន្តម្នាក់របួសធ្ងន់ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកដី និងរថយន្តដឹកប្រេងសាំងនៅផ្លូវមហាវិថីឈ្នះ ឈ្នះ

0
14790

ភ្នំពេញ ៖ រថយន្តដឹកដី បើកបុករថយន្តដឹកប្រេងសាំងកំពុងឆ្លងផ្លូវបណ្តាលឲ្យតៃកុងរថយន្តម្នាក់របួសធ្ងន់ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៦ និង១០នាទី ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចរណ្តៅតាកៅ លើមហាវិថីឈ្នះឈ្នះ ស្ថិតក្នុងភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះរវាងរថយន្តម៉ាកHyu​ndai ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ3E-8319 ធ្វើដំណើរលើផ្លូវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីជើងទៅត្បូង អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (រត់គេចខ្លួនពីកន្លែងកើតហេតុ) ពេលមកដល់កន្លែងកើតហេតុរថយន្តបាន បត់ឆ្លងផ្លូវពីលិចទៅកើត ត្រូវរថយន្ត០១គ្រឿងម៉ាក NISSAN ពណ៌សលាយខ្មៅ ពាក់ស្លាកលេខចង្កូតស្តាំPP-0926 ធ្វើដំណើរលើផ្លវមហាវិថីឈ្នះឈ្នះ ក្នុងទិសដៅពីកើតទៅលិច បុកចំពាក់កណ្តាលរថយន្តតែម្តង។ អ្នកបើកបរឈ្មោះ សួស សុផុន ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិតត្រពាំងជ្រៃ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (រងរបួសធ្ងន់)។

ករណីនេះបណ្តាលអោយមនុស្សរបួសធ្ងន់ចំនួន០១នាក់ និងខូចខាតរថយន្តធ្ងន់០១គ្រឿងស្រាល០១គ្រឿង។ ក្នុងករណីនេះកម្លាំងយើងបានប្រគល់ជូនផ្នែកជំនាញ ការិយាល័យនគរចរាចរណ៍ផ្លូវគោក ដើម្បីបន្តនីតិវិធី៕

Facebook Comments
Loading...