ក្រសួងធនធានទឹកនិងឧតុនិយមបានជូនដំណឹងបន្ថែមពីប្រព័ន្ធសម្ពាធទាបដាក់កំពុងអូសកាត់លើប្រទេសកម្ពុជា

0
5410

ភ្នំពេញ ៖ យោងការតាមដានជាប់ជាបន្ត របស់ក្រសួងធនធានទឹកនិងឧតុនិយម បានសង្កេតឃើញថា ប្រព័ន្ធសម្ពាធទាបបានរំកិលអូស បន្លាយឆ្លងកាត់លើភាគខាងជើងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី ២៤-២៧ ខែកញ្ញា ឆ្នាំ២០២០នេះ។

ក្រសួងបន្តថាស្ថានភាពបែបនេះធ្វើឲ្យ ភ្លៀងបង្កើនការធ្លាក់រាយប៉ាយលើផ្ទៃប្រទេស ក្នុងកម្រិតបរិមាណ ពីបង្គួរទៅច្រើន ។ ក្នុងនោះ បណ្តាខេត្តមួយ ចំនួនមានជាអាទិ៍ ខេត្តនៅភាគខាងក្រោម ភាគខាង កើតជាប់ប្រទេសវៀតណាម និងខេត្តនៅតំបន់មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ច្រើន។

ជាមួយគ្នានេះក្រសួងធនធានទឹក សូមសាធារណជន ជ្រាបជាព័ត៌មាន។ ប្រជាពលរដ្ឋ រស់នៅទីទំនាប ក្បែរតំបន់ភ្នំ និងជាប់ផ្លូវទឹក សូមបង្កើនការប្រុងប្រយ័ត្តខ្ពស់ ចំពោះជំនន់ទឹកភ្លៀង។ ដោយឡែកប្រជាពលរដ្ឋ ជាពិសេសអ្នកនេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀង ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ចាប់ពីថ្ងៃទី ២៤-២៧ ខែកញ្ញា ឆ្នាំ២០២០នេះ៕

Facebook Comments
Loading...