នគរបាលខណ្ឌទាំង១៤​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥​ត្រូវតែមានមន្រ្តី​ប្រចាំការ​ ២៤ម៉ោង លើ២៤ម៉ោង​

0
3026

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការ​នគរបាល​រាជធានីភ្នំពេញ បាន​ដាក់​បទ​បញ្ជាឲ្យ​សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤​ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥​ ចំណុះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ ត្រូវតែមានមន្រ្តី​ប្រចាំការ​ ២៤ម៉ោង លើ២៤ម៉ោង​ ដើម្បីផ្តល់សេវា​ដោះស្រាយបញ្ហា​ និងទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋ​។

លោក​ស្នងការ​នគរបាលរាជធានីភ្នំពេញ ក៏​ប្រកាស​លេខ​ទូរសព្ទ ករណីមិនមានមន្ត្រីប្រចាំការ​ ឬមិនទទួលពាក្យបណ្តឹង​។ បើ​មាន​បញ្ហា​ណាមួយ អាច​​ទំនាក់ទំនង​​តាម​លេខ ០៦៩​ ៥១៦​ ៩៩៩៕

 

Facebook Comments
Loading...