ក្រុមជនជាតិដើមភាគតិចប្រេស៊ីល លើកគ្នាបិទផ្លូវមិនឲ្យរថយន្ដឆ្លងកាត់ដោយខ្លាចឆ្លងវីរុសកូវីដ-១៩

0
12399

សាវប៉ូឡូ ៖ ក្រុមជនជាតិដើមភាគតិចភ័យ ហើយលើកគ្នាបិទផ្លូវ មិនឲ្យរថយន្ដឆ្លងកាត់ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ ដោយសារប្រេស៊ីលកា្លយជាប្រទេសមានអ្នកឆ្លងវីរុសកូវីដ-១៩ច្រើនបំផុតលំដាប់ទី២ នៅលើពិភពលោក។

កន្លងមកកាលពីប្រទេសប្រេស៊ីល នៅមានអ្នកឆ្លងកូវីដ-១៩ មានចំនួនតិច ក៏មានករណីឆ្លងវីរុសដ៏កាចសាហាវនេះទៅលើជនជាតិដើមភាគតិចផងដែរ។ ករណីនេះ ក៏ដោ យសារ តែស្រ្ដីជនជាតិដើមភាគតិចម្នាក់ មានទំនាក់ទំនងជាមួយនឹងគ្រូពេទ្យម្នាក់។ ប៉ុន្ដែក្រោយមក គ្រូពេទ្យនោះត្រូវបានធ្វើតេស្ដ រកឃើញវិជ្ជមាន នៃកូវីដ-១៩ ទើបមន្រ្ដីជំនាញប្រេស៊ីល បន្ដស្រាវជ្រាវ ហើយនាំស្រ្ដីនោះទៅធ្វើតេស្ដ ក៏រកឃើញមានផ្ទុកវីរុសនេះដែរ។

ក្រុមជនជនជាតិ Kayapó Mekragnoti កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ បាននាំគ្នាចេញមកបិទផ្លូវ មិនអនុញ្ញាតឲ្យរថយន្ដធុនធំចូលទៅក្នុងតំបន់អាម៉ាហ្សូន។ ពួកគេបានធ្វើបែបនេះ ក៏ដើម្បីប្រឆាំងនឹងការមិនយកចិត្តទុកដាក់លើបញ្ហាកូវីដ-១៩ ពីសំណា ក់រដ្ឋាភិបាល មកលើពួកគេ។ ក្រៅពីនេះ ក្រុមជនជាតិដើមប្រេស៊ីល បានប្រឆាំងនឹងដីការបស់តុលាការ កាលពីថ្ងៃទី១៧ ខែសីហា ហើយពួកគេបាននាំគ្នាបិទផ្លូវធំជាលើកទី២ ក្នុងរយៈពេល ២៤ម៉ោង បន្ទាប់ពីមានការសម្របសម្រួលជាមួយនឹងប៉ូលិសសហព័ន្ធ នាំឲ្យបើកផ្លូវឡើងវិញ កាលពីព្រឹក ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០។

បណ្ដាញផ្សព្វផ្សាយប្រេស៊ីល បានឲ្យដឹងថា ករណីឆ្លងវីរុសកូវីដដំបូងបង្អស់ទៅលើជនជាតិដើមភាគតិចប្រេស៊ីល បានកើតឡើង ដោយសារការទាក់ទងជាមួយមនុស្សរស់នៅទីក្រុង និងវត្តមានរបស់អ្នករុករករ៉ែដោយខុសច្បាប់ នៅក្នុងដែនដីរបស់ពួកគេ។ ក្នុងចំណោមអ្នកឆ្លង កូវីដ-១៩ នៅក្នុងប្រទេសនេះយ៉ាងច្រើននោះ ក៏មានជនជាតិដើមភាគតិច២១ ០០០នាក់ឆ្លង និងមានអ្នកបាត់បង់ជីវិតជាង៦០០នាក់ដែរ។

បើយោងតាមគេហទំព័រ Worldometer បានផ្សាយតួលេខ នៅល្ងាច ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ថា ប្រេស៊ីល មានអ្នកឆ្លងកូវីដ១៩ ចំនួន៣ ៤៦០ ៤១៣នាក់ ស្លាប់ ១១១ ១៨៩នាក់ ជាសះស្បើយ២ ៦១៥ ២៥៤នាក់ និងអ្នកស្ថិតក្នុងការព្យាបាល ៧៣៣ ៩៧០នាក់៕

 

Facebook Comments
Loading...