វៀយណាមបានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី៦នាក់ទៀតក្នុងនោះ ឆ្លងក្នុងសហគមន៍៥នាក់ និងនាំចូល១នាក់

0
2522

វៀតណាម ៖ គិតត្រឹមល្ងាចថ្ងៃច័ន្ទទី១០ ខែសីហា ឆ្នាំ២០២០ បានរកឃើញករណីជំងឺកូវីដ-១៩ ថ្មី៦នាក់ទៀតក្នុងនោះ ឆ្លងក្នុងសហគមន៍ នៅទីក្រុងដាណាង៤នាក់ ក្វាងណាម១នាក់ និងនាំចូល១នាក់ នៅទីក្រុងហូជីមិញ។ ករណីជាសះស្បើយ៤នាក់ នៅដាណាង ប្រទេសវៀតណាម។

ចំនួនអ្នកឆ្លងសរុប ៨៤៧ នាក់ – កំពុងសម្រាកព្យាបាលចំនួន ៤៣៥ នាក់- និងស្លាប់ ១៣នាក់- ករណីជាសះស្បើយសរុប ៣៩៩នាក់ – នៅវៀតណាមជាង ១៨ ម៉ឺន នាក់ កំពុងដាក់ដោយឡែក។គួរបញ្ជាក់ថា គិតពីថ្ងៃទី២៥កក្កដា រហូតដល់ពេលនេះ ករណីឆ្លងក្នុងសហគមន៍សរុប ៣៨៩ នៅ១៥ ខេត្តនិងក្រុង។ ក្នុងនោះមាន៖ ដាណាងមានករណីឆ្លងសរុបចំនួន ២៧៣, ខេត្តក្វាងណាម៧៣, ទីក្រុងហូជីមិញ៨, ទីក្រុងហាណូយ៦, ខេត្តបាក់ហ្សាង៦, ក្វាងង៉ៃ៥, ក្វាងទ្រី៤, ឡាងសឺន៤, ដាក់ឡាក់៣, ដុងណៃ២, ខេត្តថៃប៊ិញ១, ហាណាម១, ថាញ់ហ៊រ១, ហៃហ្សឺង១, និងខេត្តខាញ់ហ៊រ១នាក់៕

 

Facebook Comments
Loading...