លោកសុខ សម្បត្តិ បញ្ជាឲ្យសង្កាត់ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបានដឹងពីហានិភ័យ ការចាក់ដីលុបប្រឡាយ ឬលូ

0
5404

ភ្នំពេញ ៖ តាមបណ្តាសង្កាត់ ត្រូវជូនដំណឹងដល់ប្រជាពលរដ្ឋឲ្យបានដឹងពីហានិភ័យ ការចាក់ដីលុបប្រឡាយ ឬលូ និងចាក់ដីខ្ពស់ជាងផ្លូវ ដែលមិនមានផ្លូវទឹកចេញគឺភ្លៀងមកដក់នៅលើផ្លូវហើយ ហើយបើផ្លូវដក់ទឹកយូគឺរងការខូចខាតច្រើន ដែលតម្រូវឲ្យយើងធ្វើការជួសជុល និងស្ថាបនាឡើងវិញត្រូវចំណាយថវិការអស់ច្រើន។

ការងារណាថ្នាក់សង្កាត់កម្រិតណាដែលអាចធ្វើបាន គួរនាំគ្នាធ្វើមិនត្រូវរុញមកថ្នាក់ខណ្ឌ ជាអ្នកធ្វើទាំងអស់នោះទេ គ្រប់ការងារទាំងអស់គឺយើងត្រូវប្រឹងប្រែងទាំងអស់គ្នាទាំងនេះគឺជាការលើកឡើងរបស់លោកសុ សម្បត្តិ អភបាលនៃគណអភិបាលខណ្ឌព្រែកព្នៅ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៤ របស់ក្រុមប្រឹក្សាខណ្ឌព្រែកព្នៅ អាណត្តិទី៣ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០។

លោកអភិបាលខណ្ឌព្រែកព្នៅ បញ្ជាក់ថា កន្លងមកថ្មីៗនេះលោកបានឲ្យមន្ត្រីខណ្ឌ និងសង្កាត់ចុះពិនិត្យសិក្សាដោះស្រាយបញ្ហាទឹកភ្លៀងលិចផ្លូវនៅតំបន់ឡុងឈិន ដែលស្ថិតក្នុងភូមិផ្សារលិច​ សង្កាត់ព្រែកព្នៅ ដោយពេលភ្លៀងមកម្តងៗទឹកដក់តាមចិញ្ចើមផ្លូវយូថ្ងៃដោយដាក់គ្រឿងចក្ររុញសំអាត ហើយក្រោយពីពិនិត្យ ឃើញថា តំបន់នោះមិនមែនខាងសាលាខណ្ឌដាក់លូទេ គឺខាងក្រុមហ៊ុនដាក់លូ តែមិនបានធ្វើប្រលោះសម្រាប់រំដោះទឹកភ្លៀងនោះទេគឺ គេធ្វើរំដោះតែទឹកតាមផ្ទះប៉ុណ្ណោះ។ ដូចនេះសាលាខណ្ឌបានស្នើរទៅខាងសាធារណការ ឲ្យចុះមកសិក្សាថាតើ កែថ្នៃបែបណា ទើមអាចបង្ហូទឹកភ្លៀងចូលតាមប៊ីហ្គែបាន កុំឲ្យជនលិចដូចកន្លងមកទៀត។

ជាមួយនេះលោក អភិបាលខណ្ឌ សំណូមពរអោយប្រជាពលរដ្ឋក្នុងខណ្ឌព្រែកព្នៅទាំងអស់ មិនត្រូវសង់ផ្ទះរំលោភលើប្រឡាយបង្ហូទឹក ការចាក់ដីលុបប្រឡាយ ឬលូ និងចាក់ដីខ្ពស់ជាងផ្លូវ នោះទេ។ រួមគ្នាថែរក្សាបរិស្ថាន ពិសេសគឺការរក្សាសំរាមទុកឱ្យបានល្អកុំឱ្យសំរាមធ្លាក់ទៅក្នុងអណ្ដូងលូ និងប្រឡាយទឹក។ ប្រជាពលរដ្ឋត្រូវរៀបចំខ្លួនឱ្យបានល្អទៅតាមប្រទេសដែលកំពុង មានភាពស៊ីវីល័យ ពោលគឺ ត្រូវទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ ជាចុងក្រោយលោកសុខ សម្បត្តិ បានបញ្ជាឲ្យការិយាល័យកសិកម្ម ឲ្យចុះពិនិត្យមើលតាមសង្កាត់ដែលធ្វើស្រូវរដូវវស្សានេះ តើកូនរដូវប្រាំងមួយរយៈនេះតើ មានតាមបណ្តាស្រែក្នុងសង្កាត់ណា ខ្វះទឹក ហើយតើយើងអាចជួយពួកគាត់តាមវិធីណា បើអាចកាយប្រឡាយទឹកចូលទៅតាមស្រែបានឬទេ ឬក៍បូបទឹកដាក់ស្រែដើម្បីជួយសង្គ្រោះស្រូវរបស់ពួកគាត់ទាំងអស់ឲ្យបានទាន់ពេលវេលានោះ៕

Facebook Comments
Loading...