ផ្លូវការក្របខណ្ឌ Premier Leagueបើក​រដូវ​កាល​ថ្មី​ឆ្នាំ​២០២០-២០២១ ​នៅ​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា ហើយអាច​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ថែម​ទៀត

0
50962

កីឡាបរទេស ៖ ក្របខណ្ឌ Premier League ​បាន​ប្រកាស​ជា​ផ្លូវការ​ថា​នឹង​បើក​រដូវ​កាល​ថ្មី​ឆ្នាំ​២០២០-២០២១ ​នៅ​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា ​ឆ្នាំ​២០២០​ខាង​មុខ​នេះ ​ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី​២៣​ ខែ​ឧសភា ​ឆ្នាំ​២០២១​ ការ​បើក​រដូវ​កាល​ថ្មី​វិញ​នេះ ទំនង​ជា​រដ្ឋាភិបាល​អង់គ្លេស ​នឹង​យល់​ព្រម​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ថែម​ទៀត​ផង។

​ក្លឹប​ទាំង​អស់នៅក្របខណ្ឌ Premier League ​បាន​យល់​ព្រម​ជាមួយ​ការ​បើក​ដំណើរ​ការ​លីគ​នេះ ​ស្រប​ពេល​ការ​សម្រាក​របស់​កីឡាករ​វិញ​នៅ​រដូវ​កាល​នេះ​ក៏​មាន​ពេល​ខ្លី​ខ្លាំង​ផង​ដែរ។ ​គេ​មិន​ទាន់​ទទួល​បាន​កាល​វិភាគ​ប្រកួត​នៅ​ឡើយ​ទេ ​ដោយ​អាច​នឹង​ប្រាប់​នៅ​មុន​ការ​ប្រកួត​មួយ​សប្ដាហ៍។ ​ជាមួយ​រយៈ​ពេល​ខ្លី​នៃ​ការ​សម្រាក​នេះ​ដែរ ​សមាជិក​ក្រុម​ទាំង​អស់​ដែល​នឹង​ត្រូវ​លេង UEFA Champions League ​ឬ Europa League ​នោះ ប្រហែល​ជា​មិន​មាន​ពេល​សម្រាក​លំហែ​កាយ​ឡើយ។

​ជាមួយ​គ្នា​នេះ​ដែរ ​ការ​បើក​រដូវ​កាល​ថ្មី​វិញ​នេះ ទំនង​ជា​រដ្ឋាភិបាល​អង់គ្លេស ​នឹង​យល់​ព្រម​ឱ្យ​អ្នក​គាំទ្រ​ចូល​ទស្សនា​ថែម​ទៀត​ផង​។ តែ​ការ​ចូល​ទស្សនា​នោះ ​អាច​នឹង​មាន​ការ​រក្សា​គម្លាត​សង្គម​បន្តិច ​មិន​អាច​អង្គុយ​ជិត​គ្នា​នោះ​ទេ៕

Facebook Comments
Loading...