ស្ត្រីម្នាក់បានរងរបួសធ្ងន់ចំណែកម្នាក់ទៀតរងរបួសស្រាលបណ្តាល់មកពីរថយន្តម៉ាកFordបត់ខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូម៉ាកស្កុបពី

0
1498

ភ្នំពេញ ៖ ស្ត្រីម្នាក់បានរងរបួសធ្ងន់ចំណែកម្នាក់ទៀតរងរបួសស្រាលបណ្តាល់មកពីរថយន្តម៉ាកFordបត់ខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូម៉ាកស្កុបពីកាលពីវេលាម៉ោង១២និង ២៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែកក្កដាឆ្នាំ ២០២០ នៅត្រង់ចំណុចក្រោមស្ពានអាកាសផ្សារដីហុយក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញស្ត្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្កុបពីពណ៌សលាយផ្កាឈូកពាក់ស្លាកលេខ ស្វាយរៀង1l-5968បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុស្រាបតែមានរថយន្តមួយគ្រឿងម៉ាកFordពណ៌ខ្លាញ់ក្ដាមពាក់ស្លាកលេខភ្នំពេញ2AZ-5859បើកបរដោយបុរសម្នាក់ក្នុងទិសដៅពីកើតទៅលិចបញ្ច្រាស់ទិសគ្នាលុះដល់ក្រោមស្ពានរថយន្តព្យាយាមបត់មកខាងស្ដាំដៃក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យភាគីម៉ូតូរងរបួសធ្ងន់ម្នាក់ចំណែកម្នាក់ទៀតរងរបួសស្រាល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះទៅដល់កន្លែងកើតហេតុឲ្យភាគីទាំងសងខាងធ្វើការចរចាគ្នាមួយសន្ទុះតែមិនត្រូវគ្នាទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំដោះស្រាយគ្នានៅពេលក្រោយ៕

Facebook Comments
Loading...