ជនសង្ស័យអស់ល័ក្ខម្នាក់ចូលលួចទូរស័ព្ទរបស់អ្នកមើលថែជំងឺក្នុងមន្ទីរពេទ្យកាល់ម៉ែតត្រូវឃាត់ខ្លួន

0
2204

ភ្នំពេញ ៖ ជនសង្ស័យអស់លក្ខម្នាក់ត្រូវបានក្រុមសន្តិសុខនៃមន្ទីរពេទ្យកាល់ម៉ែតឃាត់ខ្លួនយកមកប្រគល់ជូនសមត្ថកិច្ចក្រោយពីរូបគេបានចូលលួចទ្រព្យសម្បត្តិរបស់អ្នកមើលថែជំងឺនៅក្នុងអគារជំងឺទូទៅនៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៥ និង៤០នាទីព្រឹកថ្ងៃទីទី១៥ ខែកក្កដា ឆ្នាំ២០២០ នៃមន្ទីរពេទ្យកាលម៉ែត ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យឈ្មោះ ភា សុខចាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ចំណែកវត្ថុតាងចាប់យកមានទូរស័ព្ទដៃមួយគ្រឿងម៉ាក iphone 6plus ពណ៌ទឹកប្រាក់ (ប្រគល់ឲ្យជនរងគ្រោះយកទៅរក្សាទុកជា បណ្តោះអាសន្ន)។ ចំណែកជនរងគ្រោះឈ្មោះ ខេន សុធី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រយ៉ុងលីហ័ង ស្នាក់នៅផ្ទះជួលលេខ២៣​៣ ផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងទៀតថានៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ខេន សុធី ភេទប្រុស អាយុ២៤ឆ្នាំ បានមកកំដរយាយឈឺព្យាបាលនៅអគារជំងឺទូទៅ នៃមន្ទីរពេទ្យកាលម៉ែត ផ្លូវលេខ៩៣ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពេលនោះបានដាក់ទូរស័ព្ទដៃនៅក្បែរខ្លួនក៏ដេកលង់លក់ ភ្លាមនោះជនសង្ស័យឈ្មោះ ភា សុខចាន់ ភេទប្រុស អាយុ២៧ឆ្នាំ បានដើរចូលទៅក្នុងអគារជំងឺទូទៅ ឃើញជនរងគ្រោះកំពុងដេកឱកាសស្ងាត់ក៏ធ្វើសកម្ម ភាពលួចយកទូរស័ព្ទដៃជនរងគ្រោះបានសម្រេច បំរ៉ុងគេចខ្លួន ស្រាប់តែជនរងគ្រោះដឹងទាន់បានស្រែកឆោលឡោចោរៗលួចទូរស័ព្ទ ព្រួតគ្នាចាប់ជនសង្ស័យ រួមនឹងវត្ថុតាង យកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។

ក្រោយពីសាកសួរជនសង្ស័យឈ្មោះ ភា សុខចាន់ បានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃពីជនរងគ្រោះប្រាដកមែន។ ចំពោះមុខ កំលាំងជំនាញខណ្ឌ ប៉ុសិ៍ត កំពុងបន្តការស្រាវជ្រាវរកបក្ខពួកនិងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕

Facebook Comments
Loading...