ឆេះរថយន្តដឹកអេតចាយមួយគ្រឿងផ្អើលប្រជាពលរដ្ឋទាំងយប់នៅខណ្ឌមានជ័យ

0
5586

ភ្នំពេញ ៖ រថយន្តដឹកអេតចាយ១គ្រឿង នៅសុខៗស្រាប់តែរអិលបុកទ្វារចេញមកក្រៅឃ្លាំង ឆាបឆេះយ៉ាងសន្ធោសន្ធៅ សង្ស័យឆ្លងប្រព័ន្ធភ្លើង ធ្វើឲ្យប្រជាពលរដ្ឋម្នាក់ៗភ័យស្លន់ស្លោ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២០ នៅឃ្លាំងអេតចាយដ៏ធំមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកអេតចាយមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3D-5486 ខាងលើនេះ ស្ថិតនៅក្នុងឃ្លាំងដូចសព្វដង លុះពេលដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែលឺសំលេងផ្ទុះ ហើយរថយន្តនោះ ក៏រអិលបុកក្លោងទ្វារ ចេញមកខាងក្រៅឃ្លាំង កើតចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងខ្លាំង ធ្វើឲ្យម្នាក់ៗភ័យស្លន់ស្លោរត់ទៅយកបំពងអគ្គិភ័យបាញ់អស់ជាច្រើនបំពងទើបរលត់ទៅវិញ ដោយមិនបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងទេ។ ប្រភពពីកន្លែងកើតហេតុខាងលើ បានបន្ថែមទៀតថា ហេតុការណ៍នេះ សង្ស័យមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត និងមិនបានដោះចង្កឹះលេខ ទើបបណ្តាលឲ្យឆេះបែបនេះ។

សំណាងល្អក្នុងករណីនេះមិនបណ្ដាលឲ្យមានអ្នករបួសប្រជាពលរដ្ឋដែលនៅក្បែរខាងបានសំណូមពរឲ្យម្ចាស់ទីតាំងមេត្តាមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ត្រូវមានបំពងពន្លត់អគ្គិភ័យការពារគ្រប់គ្រាន់ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យទាន់ពេលវេលាដូចករណីខាងលើនេះ៕

Facebook Comments
Loading...