យោធាពាក់ស័ក្ដិ៤ម្នាក់ផឹកស៊ីអួតក្អេងក្អាងដកកាំភ្លើងបាញ់ផ្ទះគេ៣គ្រាប់ត្រូវសមត្ថកិច្ចចាប់ខ្លួន

0
5602

ភ្នំពេញ ៖ មន្ត្រីយោធាស័ក្តិ៤ម្នាក់ ផឹកស៊ីជាមួយអ្នកស្គាល់គ្នាខណះផឹកអស់កន្លះកេស រៀងធ្លាក់ភ្នែកបន្ដិច បានអួតក្អេងក្អាងស្រាប់តែដកកាំភ្លើងមកបង្អួតអ្នកផឹកជាមួយគ្នា រួចបាញ់៣គ្រាប់និងចេញមកបាញ់ខាងក្រៅ១គ្រាប់ទៀត ត្រូវអ្នកផឹកជាមួយចាប់រុញចូលបន្ទប់ចាក់សោពីក្រៅតេហៅសមត្ថកិច្ចឲ្យចុះមកចាប់ខ្លួនតែម្ដង ដែលហេតុការណ៍នេះបង្កឲ្យភ្ញាក់ផ្អើលនៅវេលា ម៉ោង៧និង ២០នាទីយប់ ថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួលលេខC05 ជាន់ទី២ ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនបង្កមានឈ្មោះ សោម ពិសិដ្ឋ អាយុ៣៨ឆ្នាំ មុខរបរយោធា ពាក់ស័ក្តិ៤ វរសេនីយ៍ត្រី អត្តលេខ០១៦៨២៩ ធ្វើការនៅការិយាល័យកិច្ចការស៊ីវិល ទីចាត់ការឃោសនាព័ត៍មាន អគ្គបញ្ជារការ ក្រសួងការពារជាតិ និងមានមុខរបរក្រៅជាពេទ្យធ្មេញ មានទីលំនៅភូមិ៣ ក្រុម៨ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ប្រើប្រាស់កាំភ្លើងម៉ាក K59 មានលេខ ៧២៥៦ មានគ្រាប់ចំនួន៥ ក្នុងបង់ បាញ់អស់៤ គ្រាប់រកឃើញសំបកគ្រាប់ចំនួន៣។

បើតាមសាក្សីឈ្មោះ ហាស់ គន្ធា ភេទស្រីចរឹកប្រុស អាយុ២៨ មុខរបរកម្មកររោងចក្រ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិជម្រៅ ឃុំកំពង់សឹង្ហ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងបានរៀបរាប់អោយដឹងថា មុនពេលកើតហេតុខ្លួននិងជនបង្ករជាមនុស្សរាប់អានគ្មាយូរមកហើយ លុះនៅល្ងាចថ្ងៃទី១២ កក្តដា ២០២០ នេះជនបង្ករនិយាយតាមឆាតមកថាចង់ផឹកស៊ីជាមួយដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីមសង់សេ១២៥ ស៊េរី២០១១ ពាក់ស្លាកលេខភ្នំពេញ1BC-0835 ដោយអង្គុយផឹកស៊ីមានគ្នា៤នាក់ ស្រីម្នាក់ជារូបគេ។

ក្រោយពីផឹកស្រាបៀរអស់កន្លះកេសមក ជនបង្ករបានអួតក្អេងក្អាងថា «ផឹកស៊ីជាមួយបងកុំខ្លាចមានបងនៅទីនេះហើយ»និយាយចប់ជនបង្ករបានដកកាំភ្លើងមកក្រៅ អោយពួកខ្លួនមើល តែត្រូវបុរស២នាក់ទៀតលួងលោមអោយទុកទៅវិញ ទុកបានមួយភ្លែតស្រាប់តែដកមកម្តងទៀត អត់និយាយច្រើន អាមេ បញ្ចូលគ្រាប់បាញ់ឡើងលើក្នុងបន្ទប់៣គ្រាប់ រួចដើរចេញមកក្រៅបាញ់១គ្រាប់ទៀតស្រាប់តែគាំង។ពេលនោះ ជនបង្ករបានអាមេ ទម្លាក់គ្រាប់មិនចេញក៏ដោះបង់ធ្លាក់មកត្រូវបុរស២នាក់ ជាអ្នកផឹកស៊ីជាមួយរើសបានយកទុក ហើយរុញជនបង្ករចូលបន្ទប់ ចាក់សោរខាងក្រៅ ហៅសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី១ចុះមកការពារកន្លែងកើតហេតុរនិងបន្តសុំកម្លាំងជំនួយព្រោះកាំភ្លើងនៅនឹងជនបង្ករនៅឡើយ។ក្រោយពីបានប្រមូលផ្តុំកម្លាំងបានហើយ សមត្ថកិច្ចបានចាក់សោរដែលចាក់ពីក្រៅចូល ដោយស្រែកអោយជនបង្ករក្រាប ដាក់ដៃលើក្បាល ទើបសមត្ថកិច្ចចូលទៅចាប់វាយខ្នោះ និងប្រមូលវត្ថុតាងយកជនបង្ករមកសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី១ ដើម្បីកសាងសុំណុំរឿងបញ្ជូនទៅចាត់ការតាមច្បាប់៕

Facebook Comments
Loading...