យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីលួចម៉ូតូគេមិនបានសម្រេច

0
5820

ភ្នំពេញ ៖ យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីដើរមកឃើញម៉ូតូរបស់គេជាប់កូនសោជាមួយក៏ទៅលួចជិះប្រុងគេចខ្លួនក៏ត្រូវជនរងគ្រោះស្រែកឆោឡោ ដែលហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង០២ និង០០នាទី រំលងអាធាត្រឈានចូលថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៣(ខាងកើតផ្សារចាស់)ភូមិទី០៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យត្រូវឃាត់ខ្លួននោះឈ្មោះមាស ប្រុសពៅ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរបើករថយន្តដឹកទឹកកក មានទីលំនៅផ្ទះជួលផ្លូវរថភ្លើងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ចំណែកវត្ថុតាងចាប់យកមានម៉ូតូ០១គ្រឿងម៉ាកHonda sroopyi ពណ៌ស សេរីឆ្នាំ២០១៤ ផ្លាកលេខ 1CX.3631(ជារបស់ជនរងគ្រោះ)។រីឯជនរងគ្រោះឈ្មោះសុខ ពេជ្រចិន្ដា ភេទស្រី អាយុ៣៥ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរ មានទីលំនៅផ្ទះលេខគ្មានផ្លូវក្របៅភូមិព្រែក រាំង  សង្កាត់កំពង់សំណាញ់ ស្រុកតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុកាលពីវេលាម៉ោង០២និង០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែកក្តដា ឆ្នាំ២០២០ ជនរងគ្រោះបានចេញពីផ្ទះ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ស្រុកតាខ្មៅ ខេត្តកណ្តាល មកផ្ទះបងប្រុសនៅ ម្តុំស្ពានប៉ាឡេ(ខាងលិច)ខណ្ឌឫស្សីកែវ បន្ទាប់មកក៏ជិះម៉ូតូចេញពីផ្ទះបងមកលក់មឹកអាំងរួចក៏បានមកឈប់ម៉ូតូ នៅខាងកើតផ្សារចាស់ផ្លូវលេខ១៣ភូមិ០៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ រួចហើយបានរៀបចំលក់មឹកអាំង លុះរហូតដល់ថ្ងៃទី១៣ខែ កក្កដា ឆ្នាំ២០២០ វេលាម៉ោង០២និង០០នាទីរំលងអាធ្រាត្រក៏បានរៀបចំឥវ៉ាន់បោសសំរាម ប្រមូលដាក់ថង់រួចបានយកកូនសោម៉ូតូចាក់ទុកជាប់ និងម៉ូតូដើម្បីជិះយកសំរាមទៅចោល ពេលនោះជនសង្ស័យ ឈ្មោះមាស ប្រុសពៅ បានដើរមកក្បែរម៉ូតូហើយ បានឡើងជិះម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនភ្លាមនោះ ជនរងគ្រោះបានឃើញស្រែកឆោឡោ ថាចោៗ ពេលនោះកំលាំងល្បាត ក៏បានជួយអន្តរាគមន៏ចាប់ បានជនសង្ស័យនាំជនសង្ស័យមកប៉ុស្តិ៍នគបាលរដ្ឋបាល វត្តភ្នំដើម្បីធ្វើការសាកសួរ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ មាស ប្រុសពៅ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីស្រាវជ្រាវរកបក្ខពួកដែលនៅសេសសលនិងកសាងសំណុំរឿងបញ្ជូនទៅតាមការតាមនិតិវិធីច្បាប់៕

Facebook Comments
Loading...