ក្រោយពីថ្លៃត្រូវគ្នាហើយបានបបួលគ្នាទៅឡើងឋានសួគ៍នៅផ្ទះសំណាក់ខាងស្រីឃើញឱកាសល្អលួចយកទូរស័ព្ទគេចបាត់

0
5646

ភ្នំពេញ ៖ ក្រោយពីថ្លៃត្រូវគ្នាហើយបានបបួលគ្នាទៅឡើងឋានសួគ៍នៅផ្ទះសំណាក់ពេលខាងប្រុសចូលលុបលាងខ្លួនក្នុងបន្ទប់ទឹក ខាងស្រីឃើញឱកាសល្អក៏លួចយកទូរស័ព្ទហើយបានរត់គេចខ្លួនបាន១ថ្ងៃត្រូវប៉ូលិសស្រាវជ្រាវចាប់បានវិញ។

សមត្ថកិច្ចបានឲ្យដឹងថាហេតុការណ៍នោះបានកើតឡើងនៅចំណុចក្នុងបន្ទប់លេខ១៨៩ផ្ទះសំណាក់បេ៩ ផ្លូវ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញនៅថ្ងៃទីវេលាម៉ោង០២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០៧ខែកក្តដាឆ្នាំ២០២០។

ជនសង្ស័យត្រូវឃាត់ខ្លួននោះឈ្មោះ ជា  សំអាត ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកស៊ីផ្លូវភេទ ទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។ចំណែកជនរងគ្រោះឈ្មោះ គីម គា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរដឹកជញ្ជូន ស្នាក់នៅផ្ទះជួលលេខ៣៥ ផ្លូវលេខ៤២៦ សង្កាត់ទួលទំពូង ខណ្ឌចំការមន  រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងទៀតថានៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង០២ និង៣០នាទី  ជនរងគ្រោះឈ្មោះ គីម  គា ភេទប្រុស អាយុ២១ឆ្នាំ បានមកដាក់ពាក្យបណ្តឹងនៅទីស្នាក់ការប៉ុស្តិ៍ស្រះចក ប្តឹងជនសង្ស័យ ភេទស្រី  ពីបទលួចទូរស័ព្ទដៃ នៅចំណុចក្នុងបន្ទប់លេខ១៨៩ផ្ទះសំណាក់បេ៩ ផ្លូវ៨៦ ភូមិ៧ សង្កាត់ស្រះចក  ខណ្ឌដូនពេញ  រាជធានី ភ្នំពេញ។ ក្រោយពីទទួលពាក្យបណ្តឹង កំលាំងជំនាញខណ្ឌនិងប៉ុស្តិ៍បានសហការជាមួយជនរងគ្រោះបានធ្វើការស្រាវជ្រាវ លុះមកដល់ថ្ងៃទី០៨ខែកក្តដាឆ្នាំ២០២០ វេលាម៉ោង០០និង៣០នាទី ឃើញជនសង្ស័យនៅចំណុចផ្លូវ៩៤កែង១៣ ភូមិ១១ សង្កាត់ ស្រះចក  ខណ្ឌដូនពេញ  រាជធានី ភ្នំពេញ  បានធ្វើការឃាត់ខ្លួនយកមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក ធ្វើការសាកសួរ។

ក្រោយពីសាកសួរជនសង្ស័យបានសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃពីជនរងគ្រោះនៅចំណុចក្នុងបន្ទប់លេខ១៨៩ផ្ទះសំណាក់បេ៩ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រាដកមែនហើយខ្លួនក៏ធ្លាប់ជាប់ ពន្ធនា​គារព្រៃសរយៈពេល១ឆ្នាំ កាលពីឆ្នាំ២០១៨ ពីបទ លួចទូរស័ព្ទដៃ ប៉ុន្តែពុំដែលធ្លាប់ប្រើប្រាស់គ្រឿងញៀនទេ។ បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Facebook Comments
Loading...