រកឃើញបន្លែ ខ្ញី ក្រូចខ្វិច ម្ទេស និងស្ពៃគួយ ៤តោន មានសំណល់ថ្នាំសំលាប់សត្វល្អិត នាំចូល តាមច្រកទ្ធាព្រំដែនអន្តរជាតិភ្នំដិន

0
2210

តាកែវ ៖ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជាខេត្តតាកែវ មន្ត្រីសាខា ក.ប.ប ខេត្តតាកែវ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត របស់អគ្គនាយកដ្ឋាន ក.ប.ប សហការគ្នាត្រួតពិនិត្យការនាំចូលបន្លែ ដែលមានសារធាតុគីមីពុលពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលតាមច្រកទ្ធាព្រំដែនអន្តរជាតិភ្នំដិន ស្ថិតនៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ នាថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នេះ។

ក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញបានដកយកគំរូបន្លែមួយចំនួន ដើម្បីធ្វើការត្រួតពិនិត្យស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញបន្លែដែលមានផ្ទុកសំណល់ថ្នាំសំលាប់សត្វល្អិតរួមមាន៖-ខ្ញីចំនួន ១ តោន-ម្ទេសស្រស់ចំនួន ៥០០ គីឡូក្រាម-ក្រូចខ្វិចតូចចំនួន ៥០០ គីឡូក្រាម-ស្ពៃគួយឡេងចំនួន ២ តោន។

បន្ទាប់មកមន្ត្រីសាខា ក.ប.ប ខេត្តតាកែវ បានធ្វើកំណត់ និងបានណែនាំឱ្យអាជីវករខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការនាំចូល ម្ហូបអាហារ បន្លែ ផ្លែឈើ ណាដែលមានផ្ទុកសារធាតុគីមីហាមឃាត់បន្តទៀត៕

Facebook Comments
Loading...