បុរសអ្នកលក់ការ៉េម តខ្សែភ្លើងដើម្បីសាកអាគុយ តែត្រូវឆក់ស្លាប់នៅលើរទេះលក់ការ៉េម

0
2836

កណ្តាល បុរសអ្នកលក់ការ៉េមម្នាក់ តភ្លើងពីផ្ទះរបស់ខ្លួនដាក់ចូលអាំងស៊ីវ៉ាទ័រដើម្បីសាកអាគុយ ដោយរាយខ្សែភ្លើងដាក់លើរទេះលក់ការ៉េម ជាប្រភេទរទេះដែក ហើយខ្សែភ្លើងនោះបានរលាយធ្វើអោយឆ្លងចរន្តឆេះដាច់មកប៉ះជនរងគ្រោះដែលអង្គុយនៅលើម៉ូតូរទេះលក់ការ៉េមរបស់ខ្លួនបណ្ដាលឆក់ឲ្យស្លាប់យ៉ាងអាណោចអាធ័ម ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចភូមិក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើមានឈ្មោះ ទូច សល់ ភេទប្រុស អាយុ ឮ៣៨ឆ្នាំ ជនជាតិខ្មែរមុខរបរ:លក់ការ៉េមមានទីលំនៅកន្លែងកើតហេតុ បានតភ្លើងពីផ្ទះរបស់ខ្លួនដាក់ចូលអាំងស៊ីវ៉ាទ័រដើម្បីសាកអាគុយ ដោយរាយខ្សែភ្លើងដាក់លើរទេះលក់ការ៉េម ជាប្រភេទរទេះដែក ហើយខ្សែភ្លើងនោះបានរលាយធ្វើអោយឆ្លងចរន្តឆេះដាច់មកប៉ះជនរងគ្រោះដែលអង្គុយនៅលើម៉ូតូរទេះលក់ការ៉េមរបស់ខ្លួនបណ្ដាលឆក់ឲ្យស្លាប់យ៉ាងអាណោចអាធ័ម។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញពិនិត្យហេតុស្រុក សហការកម្លាំងប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ ក្រុមគ្រូពេទ្យ មេភូមិ និងក្រុមគ្រួសារជនរងគ្រោះ បានធ្វើការពិនិត្យសាកសពមានស្នាមខ្លោចត្រង់ចំណុចក្បាលពោះ១កន្លែង ស្នាមខ្លោចត្រង់ចង្កេះ ស្នាមខ្លោចភ្លៅទាំងសង់ខាង ស្នាមខ្លោចមេជើងស្តាំ០១កន្លែង ក្រៅពីនោះពុំមានស្នាក់ស្នាមអ្វីគួរអោយកត់សម្គាល់ឡើយ។

តាមការសន្និដ្ឋាន ជនរងគ្រោះ ពិតជាស្លាប់ដោយសារឆក់ចរន្តអគ្គិសនីប្រាកដមែន ក្រោ​យពិនិត្យរួច សមត្ថកិច្ចបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...