បុរសដែលបើករថយន្តបុកប៉ូលិសចរាចរណ៍នៅរង្វង់មូលចោមចៅ ត្រូវបានបញ្ជូនទៅតុលាការ

0
2709
ភ្នំពេញ៖នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ នេះ បុរសម្នាក់ដែលមិនបានស្តាប់ការណែនាំរបស់ប៉ូលិសចរាចរណ៍នៅម្តុំការដ្ឋានកំពុងសាងសង់ផ្លូវនៅរង្វង់មូលចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ និង បានបើករថយន្តក្នុងល្បឿនលឿនបុកមន្ត្រីចរាចរណ៍ម្នាក់ដួល ត្រូវបាននគរបាលការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ។
បុរសខាងលេីឈ្មោះ ពុធ មនោរម្យ ។
សមត្ថកិច្ច អះអាងថា ក្រោយធ្វើការស្រាវជ្រាវ និង ត្រួតពិនិត្យ បានបង្ហាញអោយឃើញថា ជនបង្កនេះ បានប្រើប្រាស់ស្លាកលេខមិនត្រឹមត្រូវ ដោយយកស្លាកលេខរថយន្តផ្សេងមកពាក់ ។
ជនបង្ករូបនេះ ត្រូវបានចោទប្រកាន់ចំនួន៣បទល្មើស ទី១ ការរារាំងសមត្ថកិច្ច ពេលកំពុងតែអនុវត្តការងារ ទី២ ការប្រើប្រាស់ស្លាកលេខក្លែងក្លាយ និង ទី៣ បើករត់គេចពីកន្លែងកើតហេតុ ក្នុងគោលបំណងគេចវេស ពីការទទួលខុសត្រូវ ៕
Facebook Comments
Loading...