កម្លាំងស្ដីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងលួចនិងប្រើអំពើហឹង្សា(ប្រើដៃច្របាច់ក)ទៅលើក្មេងស្រីអាយុ១៤ឆ្នាំ

0
1808

ភ្នំពេញ ៖ កម្លាំងស្ដីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ពីបទប៉ុនប៉ងលួចនិងប្រើអំពើហឹង្សា(ប្រើដៃច្របាច់ក) វេលាម៉ោង១៣និង០០នាទី ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ជនសង្ស័យក្នុងករណីនេះឈ្មោះ ឈឹម ពីរ៉ាន់ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ភូមិកណ្ដាល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ ឌី ហ្គេចគៀង ភេទស្រី អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅបច្ចុប្បន្នកន្លែងកើតហេតុខាងលើ។ សលាកស្នាមបន្សល់ទុក៖ ១.ស្នាមជាំក្រហមលើបំពុងក ចំនួន០១កន្លែង។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងសំរាកនៅក្នុងបន្ទប់កន្លែងកើតហេតុខាងលើ ស្រាប់តែជនសង្ស័យក៏បានដើរចូលមកក្នុងផ្ទះ ភ្លាមនោះជនរងគ្រោះក៏ក្រោកឈរស្រែកប្រាប់ម្ដាយរួចសួរថាបងមករកអី ស្រាប់តែជនសង្ស័យស្ទុះមកច្របាច់កជនរងគ្រោះ បន្ទាប់មកជនរងគ្រោះក៏បានរើបំរាស់ហើយចាប់ក៏អាវជនសង្ស័យបានស្រែកថាចោរៗ ប៉ុន្តែជនសង្ស័យក៏ស្ទុះរត់គេចខ្លួនបាត់តែម្ដង។ ភ្លាមនោះជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកព្នៅ រហូតដល់១៧ និង០០នាទី ទើបសមត្តកិច្ចយើងរកឃើញជនសង្ស័យពួននៅក្បែរផ្ទះប្រជាពលរដ្ឋ រួចកម្លាំងយើងក៏ធ្វើការឃាត់ជនសង្ស័យយកមកធ្វើការសាកសួរ និងធ្វើតេស្តស្វែងរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផល វិជ្ជមាន(មានសារធាតុញៀនក្នុងទឹកនោម)។ សន្និដ្ឋាន៖ ឆ្លងតាមស្រាវជ្រាវរបស់សមត្ថកិច្ច ពាក្យបណ្ដឹង ការស្ដាប់បំភ្លឺនិងចម្លើយសារភាពរបស់ជនសង្ស័យ ខ្លួនពិតជាបានប្រព្រឹត្តករណីដូចខាងលើពិតប្រាកដមែន៕

Facebook Comments
Loading...