ក្រោយពីឃើញសារ ម៉េង កែវពេជ្ជតា ប្រមាថការស្លាប់របស់ក្មួយ ប្រធានសមាគមសិល្បៈខ្មែរ ប្រកាសលែងទ្រាំអត់ធ្មត់ទៀតហើយ

0
7443

ភ្នំពេញ ៖ ក្រោយពីឃើញសារ តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បានឡាយវីដេអូហែកហួរ និងបានសសេរសារ ខមិន ជុំវិញការស្លាប់ របស់ក្មួយ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរ ដែលមានខ្លឹមសារថា «អ្នកខ្លះចង់ប្តឹងខ្ញុំស្រាប់តែត្រូវជួបរឿងអកុសល ងាប់ក្មួយមួយដោយសារគ្រឿងញៀន»នេះហើយ ប្រធានសមាគមសិល្បករខ្មែររូបនេះប្រកាសថា នាងអស់ភាពអត់ធ្មត់ក្នុងការមិនតបតនឹងតារាចម្រៀងរូបនេះទៀតហើយ។

សូមបញ្ជាក់ថា អ្នកនាង ម៉េង កែវពេជ្ជតា និងអ្នកនាង ចន ច័ន្ទលក្ខិណា កន្លងមកអ្នកទាំងពីរត្រូវបានគេដឹងថា កំពុងតែមានជម្លោះកើនកម្ដៅខ្លាំង រហូតដល់អ្នកនាង ម៉េង កែវពេជ្ជតា បានចេញវីដេអូនិយាយចរិតប្រធានសមាគមសិល្បៈរូបនេះ។  អ្នកនាង ម៉េង កែវពេជ្ជតា បានលើកឡើងថា អ្នកនាងចន ច័ន្ទលក្ខិណា នៅចងគំនុំ រឿង អន់ចិត្តកាលពី១០ឆ្នាំមុន និងការបំពេញតួនាទីមិនបានល្អចំពោះការដឹកនាំសមាគមសិល្បៈ គឺដឹកនាំជំរុញឲ្យមហាជនមើលស្រាលមកកាន់អ្នកសិល្បៈទៅវិញព្រោះតែមិនមានស្នាដៃជាដុំកំភួន និងបានសុំតែជំនួយពេលសិល្បករជួបការលំបាកនោះ។ការ រងការរិះគន់ប្រមាថនូវ ពាក្យមិនពិរោះត្រច្រៀកជាច្រើនក្តីក៏ប្រធានសមាគមរូបនេះបានជ្រើសរើសផ្លូវមិនតបតលើបណ្តាញសង្គមហ្វេសប៊ុកទៅវិញនោះទេ ។

តែមកដល់ពេលថ្មីៗនេះ ប្រធានសមាគមសិល្បករខ្មែររូបនេះហាក់ដូចជាលែងមានចិត្តអំណត់ក៏បានប្រកាសលែងអត់ឱនចំពោះអ្នកនាង ម៉េង កែវពេជ្ជតា ក្រោយពីអ្នកនាងបានបញ្ចេញសារប្រមាថមើលងាយការស្លាប់របស់ក្មួយប្រុសនាងមកជាប់នឹងជម្លោះកន្លងមក។

នៅលើបណ្តាញសង្គមហ្វេសប៊ុក  អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះពីការបញ្ចេញយោបល់របស់អ្នកនាងម៉េង កែវពេជ្ជតាថា«អ្នកខ្លះចង់ប្តឹងខ្ញុំស្រាប់តែត្រូវជួបរឿងអកុសល ងាប់ក្មួយមួយដោយសារគ្រឿងញៀន»។ សារនេះបង្ហាញពីការមិនអាចទទួលយកបាន និងអស់ភាពអត់ធ្មត់ក្នុងការមិនតបតនឹងតារាចម្រៀងរូបនេះ។

អ្នកនាងចន ច័ន្ទលក្ខិណា និយាយថា«ទោះជាក្នុងគ្រួសារគេមានសមាជិកស្លាប់ដោយសារអ្វីក៏ដោយតែបើខ្លួនជាមនុស្សដែលមានសេចក្តីថ្លៃថ្នូរ . មានសុជីវធម៌  . មានសិលធម៌ . មានការអប់រំ . មានចំណេះដឹង . មានកិត្តិយស ក៏មិនត្រូវសើចចំអកគ្រួសារគេជាសាធារណៈដែរ  ចុះទំរាំមនុស្សដែលតាំងខ្លួនក្នុងលំដាប់ខ្ពស់ មានកិត្តិយសកំពូល  ជាជនដែលនិយាយថាចេះធ្វើបុណ្យ ជនដែលតាំងខ្លួនបានជួយសង្គមច្រើន ជនមានមនុស្សធម៌ ជនមានស្នាដៃសម្រាប់មរតកជាតិ  ជនគំរូរបស់ក្មេងស្រករក្រោយ បើមានទង្វើបែបនេះដាក់គ្រួសារសពតើគេជាមនុស្សប្រភេទណា?  អ្នកនាងចន ច័ន្ទលក្ខិណា និយាយទៀតថា ទង្វើរបស់អ្នកកំពុងជាន់ឈ្លី ជិះជាន់លើការឈឺចាប់របស់ឪពុកម្តាយគ្រួសារសពដែលពួកគាត់កំពុងមានទុក្ខជាទម្ងន់ »។

យ៉ាងណាក្រៅពីសារបង្ហាញភាពឈឺចាប់នោះអ្នកនាង ច័ន្ទលក្ខិណា បានប្រកាសថាលែងមានភាពអត់ធ្មត់ ខន្តី ទៀតហើយ ស្របពេលដែលតារាចម្រៀង ម៉េង កែវពេជ្ជតា កំពុងរុំព័ទ្ធដោយបណ្ដឹងយ៉ាងតិច៣ នៅសាលាដំបូងរាជធានីភ្នំពេញនោះ។ យ៉ាងណាការប្រកា​សថាលែងមានភាពអត់ធ្មត់ ខន្តីចំពោះអ្នកនាង ម៉េង កែវពេជ្ជតា របស់ អ្នកនាងចន ច័ន្ទលក្ខិណា មានចំណាត់ការបែបណាខ្លះនោះទេ៕

Facebook Comments
Loading...