ឪពុករំលោភកូនស្រីបង្កើត តាំងពីកូនអាយុ១៣ឆ្នាំ រហូតដល់អាយ១៨ឆ្នាំ មានផ្ទៃពោះឆ្លងទន្លេចំណែកម្ដាយសុខចិត្តនៅអោបក្រសោបលួចលាក់បាំងប្ដី ឱ្យគេចពីសំណាញ់ច្បាប់

0
9026

តាកែវ ៖ ពិតជាអន់ជាងសត្វតិរច្ឆានទៅទៀត! ឪពុកចាប់រំលោភកូនស្រីបង្កើត តាំងពីកូនអាយុ១៣ឆ្នាំ រហូតដល់អាយ១៨ឆ្នាំ មានផ្ទៃពោះឆ្លងទន្លេខែមុននេះ រួចរត់គេចខ្លួនបាត់ ចំណែកម្ដាយសុខចិត្តនៅអោបក្រសោបលួចលាក់បាំងប្ដី ឱ្យគេចពីសំណាញ់ច្បាប់ ហេតុការណ៍នេះបានកើតឡើងនៅភូមិចំការអង្គខាងត្បូង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ។

សមត្ថកិច្ចបញ្ជាក់ថា ឪពុកដែលរំលោភកូនខ្លួនឯងរត់មានកូននោះឈ្មោះឈូក រតនា អាយុ៤៧ឆ្នាំ មានប្រពន្ធឈ្មោះឈូក សារុំ អាយុ៤១ឆ្នាំ ចំណែកក្មេងស្រីរងគ្រោះឈ្មោះឈ.រ អាយុ១៨ឆ្នាំ បច្ចប្បន្នហេតុការណ៍ដ៍គួរឲ្យភ្ញាក់ផ្អើលនេះបានបែកធ្លាយនៅតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកបុកដែលមានឈ្មោះ Easy Buy Online។

យោងតាមអាខោនហ្វេសប៊ុក Easy Buy Online បានរៀបរាប់កាលពីថ្ងៃទី១៤ខែមិថុនាថា អយុត្តិធម៌ណាស់ កូនៗដែលមានឪពុកម្ដាយជាតិរច្ឆាន ប្ដីរំលោភកូនស្រីខ្លួនឯងហើយសុខចិត្តនៅអោបក្រសោបលួចលាក់បាំងប្ដី ឱ្យគេចពីសំណាញ់ច្បាប់ បើអានសាច់រឿងចប់ស៊ែរផងរឿងគឺថាយ៉ាងនេះ………៖គាត់ទាំងពីរនេះ មានកូនប្រុសស្រី៦នាក់ កូនស្រីបងរត់គេចទៅរស់នៅឆ្ងាយបានសុខហើយ ព្រោះខ្លាចឪ ចំណែកកូនស្រីបន្ទាប់បងមានអាយុ១៨ឆ្នាំ ហើយពេលនេះ រាល់ថ្ងៃកំពុងតែមើលថែរកូនរបស់ខ្លួន ដែលទើបសម្រាលមិនទាន់បាន១ខែផង ដែលជាកូនរបស់ឪពុករំលោភអស់រយៈពេលប្រហែល៥ឆ្នាំមកហើយ គិតទៅតាំងពីអាយុ១៣ឆ្នាំ ខ្លាចឪពុកពេកទ្រាំឱ្យឪតិរច្ឆានរំលោភជាង៥ឆ្នាំ ដោយមិនហ៊ានប្រាប់អ្នកណា លុះប៉ុន្មានខែមុននេះ ពពោះធំចេះតែឆ្ងល់ យាយក៏សួរនឹងពិនិត្យ ទើបដឹងហេតុការក៏ហួសពេលហើយ ក៏ទុកឱ្យសម្រាលតែម្ដងទៅនៅខែមុននេះឯង។ ងាកមកខាងម្ដាយវិញ ដែលនៅធ្វើការនៅភ្នំពេញ សុខចិត្តបោះបង់កូនតូចៗទុកនៅផ្ញើយាយ បែរជាលាក់បាំងប្ដីពីច្បាប់។ ជួយស៊ែរផង ឱ្យសមត្ថកិច្ចចាប់ជនដៃដល់ល្មោភកាមនេះ ចូលគុក ឬផ្ដន្ទាទោសតាមច្បាប់។

ចំណែកលោកសុខ ប៊ុនថន នាយការិយាល័យប្រឆាំងការជួញដូមនុស្ស និងការពារអនិថិជនខេត្តតាកែវ បានឲ្យដឹងថាក្រោយពីបានទទួលពាក្យបណ្តឹងដែលនគរបាលស្រុកបញ្ជូនមកដល់លោកក៍បានចាត់ជំនាញតាមរកជនសង្ស័យឲ្យចូលខ្លួនមកតាមនិតវិធីច្បាប់ តែត្រូវជនសង្ស័យរត់គេចខ្លួនបាត់ទៅហើយ ហើយលោកក៍បានកសាងសំណុំរឿងនេះបញ្ជូនទៅសាលាដំបូងរួចហើយដែរកាលពីខែមិនា កន្លងមក តែរឿងបែបណានោះគឺជារឿងស្ថាប័នតុលាកាជាអ្នកសម្រេចទេ៕

Facebook Comments
Loading...