ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ សាកថ្មទូរស័ព្ទបណ្តើរមើលរឿងភាគបណ្តើរក្នុងបន្ទប់ទឹក បណ្តាលឲ្យឆក់ស្លាប់ទាំងកូនក្នុងផ្ទៃយ៉ាងអាណោចអាធ័ម  

0
601

ភ្នំពេញ ៖ ពិតជាអាសូរណាស់ ដោយសារការធ្វេសប្រហេស មិនបានគិតឲ្យវែងឆ្ងាយ ស្ត្រីមានផ្ទៃពោះ៤ខែម្នាក់ សាកថ្មទូរសព្ទ័ជាមួយនឹងរឡូ មើលរឿងភាគក្នុងបន្ទប់ទឹកបណ្តើរ បោកខោអាវបណ្តើរ អកុសលឆក់ស្លាប់យ៉ាងរន្ធត់ទាំងម្តាយទាំងកូន ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចច្រកដើមគរ ផ្លូវបេតុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះដែលស្លាប់មានឈ្មោះ រឿន ធី ភេទស្រី អាយុ៣៧ឆ្នាំ មានស្រុកកំណើតនៅភូមិព្រែកក្របៅ១ ឃុំអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយមានប្តីឈ្មោះ រឿង សារីម អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

តាមប្រភព័ត៌មានបានឲ្យដឹងថា ដំបូងឡើយគេឃើញស្ត្រីរងគ្រោះដែលមានផ្ទៃពោះ៤ខែ បានរាយខ្សែរឡូចូលមកក្នុងបន្ទប់ទឹក ដោយបានសាកថ្មទូរសព្ទ័មើលរឿងភាគបណ្តើរ និងបោកខោអាវបណ្តើរ រហូតអកុសលក៏ឆក់ខ្លួនឯងដួលស្លាប់ក្នុងបន្ទប់ទឹក ទាំងម្តាយនិងកូនយ៉ាងអាណោចអាធ័ម។ ក្រោយកើតហេតុ ប្រជាពលរដ្ឋបានរាយការណ៍ជូនអាជ្ញាធរសង្កាត់ទន្លេបាសាក់ និងប៉ុស្តិ៍ទន្លេបាសាក់ បានចុះមកធ្វើការសាកសួរ និងបំភ្លឺនៅទីតាំងកើតហេតុ ហើយដោយគ្មានការប្តឹងផ្តល់ពីក្រុមគ្រួសារជនរងគ្រោះ អាជ្ញាធរសង្កាត់ក៏បានធ្វើកំណត់ហេតុ ប្រគល់សពឲ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...