បុរសម្នាក់បានស្លាប់ពេលចុះទៅបង់សំណាញ់លង់ទឹកបឹងតាមោគ

0
271

ភ្នំពេញ ៖ បុរស៣នាក់ចុះទៅបង់សំណាញ់ បែរជាលង់ទឹកបុរសម្នាក់ជួយមិនទាន់ហើយបានស្លាប់ក្រោយបញ្ជូនទៅមន្ទីពេទ្យវេលាម៉ោង១៥និង១០នាទីពរែកជ័យ ០១ ត្រូវនិងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០ នៅចំណុចក្នុងបឹងតាមោក ផ្លូវលំ ភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ឈ្មោះ ងូយ សីហា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្ន ផ្ទះជួលគ្មានលេខ ផ្លូវបេតុង ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ស្លាកស្នាមបន្សល់ទុកគ្មាន។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូជាមួយឈ្មោះ ធឿន ឈន ភេទប្រុស និងរថយន្តចំនួន០១គ្រឿងទៀតមានគ្នាចំនួន០២នាក់ ក្នុងគោលបំណងនាំគ្នាទៅបង់សំណាញ់នៅកន្លែងកើតហេតុខាងលើ ភ្លាមនោះជនរងគ្រោះនិងមិត្តភក្កិចំនួន០២នាក់ បាននាំគ្នាចុះទៅបង់សំណាញ់នៅក្នុងបឹង ចំណែកមិត្តភក្កិចំនួន០១នាក់ ឈរនៅលើគោក ស្រាប់តែឃើញជនរងគ្រោះលង់ទឹក ពួកគេក៏បាននាំគ្នាចុះទៅជួយជនរងគ្រោះដោយមានសភាពធ្ងន់ធ្ងរពេក ក៏បានហៅរថយន្តបញ្ជូនជនរងគ្រោះទៅមន្ទីពេទ្យបង្អែកកម្ពុជាចិន លុះទៅមន្ទីពេទ្យជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

សន្និដ្ឋាន៖តាមការពិនិត្យរបស់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ និងស្ដាប់ការបភ្លឺ សពជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្នសពត្រូវបានប្រគល់ទៅអោយក្រុមគ្រួសារនៃសពយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុកកំណើត ភូមិត្រពាំងស្លា ឃុំធ្លក ស្រុកត្រាំង ខេត្តតាកែវ៕

Facebook Comments
Loading...