សមត្ថកិច្ចជួយទាន់ករណីឆ្លងចរន្តអគ្គិសនីរាលដាលផ្ទុះធុងហ្គាសឆេះឡត៍ចំហុយនំប៉ាវនៅបឹងទំពន់

0
711

ភ្នំពេញ ៖ សមត្ថកិច្ចជួយទាន់ករណីឆ្លងចរន្តអគ្គិសនីរាលដាលផ្ទុះធុងហ្គាសឆេះឡត៍ចំហុយនំប៉ាវ កាលពីវេលាម៉ោង១៥ និង១០នាទីរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ នៅទីតាំងឡត៍ចំហុយនំប៉ាវមួយកន្លែងស្ថិតក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពន់២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងករណីនេះពិតជាសំណាងខ្លាំងណាស់ ដែលសមត្ថកិច្ចនិងអាជ្ញាធរបានចុះទៅអន្តរាគ​មន៍ភ្លាមៗដោយមានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងចុះទៅដល់ដោយបាញ់អស់ទឹក២គ្រឿងធ្វើឲ្យអគ្គិភ័យរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង១៥និង៣៥នាទីថ្ងៃដដែល។ចំពោះការខូចខាតគឺបំផ្លាញឡរចំហុយនំប៉ាវស្ទើទាំងស្រុង៕

Facebook Comments
Loading...