ជនសង្ស័ម្នាក់យកដុំថ្មគប់បំបែកកញ្ចក់ឡាន ត្រូវចំតៃកុងប៉ោងភ្នែកម្ខាង និងកាប់ដៃសមត្ថកិច្ចប៊ិះដាច់ ត្រូវបានឃាត់ខ្លួន

0
1277

កណ្តាល ជើងខ្លាំងជិះម៉ូតូអាសង់កូរ៉េស្ទាក់មុខឡានគេហើយ យកដុំថ្មគប់បំបែកកញ្ចក់ឡាន ត្រូវចំតៃកុងប៉ោងភ្នែកម្ខាង សមត្ថកិច្ចចុះសួរនាំទាញកាំបិតបុ័ងតោកាប់ដៃសមត្ថកិច្ចប៊ិះដាច់ ត្រូវជាប់ខ្នោះ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ  ខេត្តកណ្តាល។

ជនសង្ស័យឈ្មោះ ទ្រង កែវចរណៃ ហៅម៉ៅ ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកខ្សេវ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ចំណែកជនរងគ្រោះឈ្មោះ ឆែម វី ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកបររថយន្តឈ្នួលមានទីលំនៅ ភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅថ្ងៃកើតហេតុខាងលើជនសង្ស័យបានជិះម៉ូតូម៉ាកសង់កូរ៉េពណ៍ក្រហមគ្មានស្លាកលេខ ទៅឈប់ចាំរថយន្តជនគ្រោះបើកពីត្បូងទៅភ្នុំពេញលុះរថយន្តបើកដល់ចំនុចភូមិលេខ១ក សង្កាត់ស្វាយរលំ ជនសង្ស័យបានបើកម៉ូតូស្ទាក់ពីមុខរថយន្តរួចយកដុំថ្មទៅគប់បំបែកកញ្ចក់រថយន្តបណ្តាលអោយត្រូវចំថ្ពាល់ឆ្វេងជនរងគ្រោះ រងរបួសជាទម្ងន់ ក្រោយកើតហេតុជនសង្ស័យបានបើកម៉ូតូរត់គេចខ្លួនបាត់ទៅ។

ប្រភពដដែលបានបន្តទៀតថា លុះព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍បានទៅ រកជនសង្ស័យនៅភូមិព្រែកខ្សេវមកធ្វើការសាកសួរ តែពេលនោះជនសង្ស័យបានប្រកែកហើយយកកាំបិតតាំងតោកាប់មកលើកងកម្លាំងយើងឈ្មោះស្រ៊ីវស្រ៊ាង បណ្តាលអោយរងរបួសដៃខាងឆ្វេង ក្រោយមកសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបញ្ចូនមកកាន់អធិការដ្ធាននគរបាលក្រុងតាខ្មៅដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវិធី៕

Facebook Comments
Loading...