មនុស្ស០២នាក់បានស្លាប់ក្នុងករណីម៉ូតូបុននិងម៉ូតូ២គ្រឿង នៅស្រុកកៀនស្វាយ

0
938

កណ្តាល ៖ ម៉ូតូ និងម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យស្លាប់០២នាក់ កាលពីវេលាម៉ោង១៨ និង៤៥នាទី នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២០ នៅលើផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ៣៣ និង៣៤ ចំណុចភូមិព្រែកប៉ុល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើ មានម៉ូតូ០១គ្រឿងម៉ាក់ SCOOPY ពណ៌ស ពាក់ផ្លាក់លេខ កណ្តាល1S -2814ជិះគ្នា០២នាក់ បើកបរដោយឈ្មោះផុន ផល្លី ភេទប្រុសអាយុ៣៩ឆ្នាំ និងប្រពន្ឋឈ្មោះលួន សារ៉ាយភេទ ស្រី អាយុ៣៨ឆ្នាំ ទីលំនៅភូមិវាលរបងលើ ឃុំអង្គរអង្គ ស្រុកពាមជរ័ ខេត្តព្រៃវែង មានទិសដៅ ភ្នំពេញ អ្នកលឿង ពេលមកដល់កន្លែងកើតហេតុបាន បុកម៉ូតូ០១គ្រឿង​មិនស្គាល់ម៉ាក់ បើកបរដោយ ជនមិនស្គាល់អត្តសញ្ញាណ និងបានបើករត់គេចខ្លួន ក្រោយពេលកើតហេតុ។

ករណីម៉ូតូបុកនិងម៉ូតូនេះបណ្តាលឲ្យស្លាប់មនុស្ស២នាក់ នៅកន្លែងកើតហេតុហើយសពទាំងពីរត្រូវជំនាញចរាចរណ៍ ប្រគល់អោយ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ចំណែកម៉ូតូ ០១គ្រឿងត្រូវបានកម្លាំង ជំនាញចរាចរណ៍សណ្តាប់ធ្នាប់ស្រុកកៀនស្វាយ ធ្វើការវាស់វែងនឹងបន្តនិតិវិធី។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឲ្យដឹងថាករណីនេះបណ្តាលមកពីអ្នកបើកបរម៉ូតូមិនស្គាល់ អត្តសញ្ញាណ ធ្វេសប្រហែស ខ្ជីខ្ជា គ្មានការប្រុងប្រយត្ន័ រំលោភមកលើចំណែកផ្លូវនៃយានយន្តមកពីទិសផ្ទុយ៕

Facebook Comments
Loading...