ស្លាប់២នាក់និងរងរបួសធ្ងន់ស្រាល៦នាក់ខណៈរថយន្ត២គ្រឿងបុកគ្នាធ្លាក់ចូលក្នុងទឹកអូរ

0
787

កោះកុង ៖ យ៉ាងហោចណាស់ក៏មានមនុស្សប្រុសស្រីក្មេងចាស់ស្លាប់២នាក់និង៦នាក់ទៀតរងរបួសធ្ងន់និងស្រាលក្នុងឧប្បត្តវហេតុរថយន្តធំ និងរថយន្តតូចចំនួន២គ្រឿងបានបុកគ្នាបណ្តាលឲ្យធ្លាក់ចូលទៅក្នុងទឹកអូរ ដែលហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ដ៏គួរឲ្យរន្ធត់ខាងលើនេះបានកើតឡើងនៅវេលា១០ និង៤៤នាទីព្រឹក ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ ស្ថិតនៅលើផ្លូវជាតិលេខ៤៨ចន្លោះគីឡូម៉ែត្រលេខ១ /២ ចំនុចស្ពានអូជ្រៅភូមិអូជ្រៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។

ប្រភពព័ត៍មាននៅជុំវិញកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេឃើញរថយន្តធន់តូចពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2AX2809 ចំណែករថយន្តធុនធំក្បាលពណ៍ស ទ្រុងពណ៍ខៀវពាក់ស្លាកលេខព្រះស៊ីហនុ 4A-0200 ដែលបើកបរបញ្ច្រាសទិសគ្នា លុះដល់ចំនុចកើតហេតុក៏បានបុកគ្នាចំពីមុខយ៉ាងពេញទំហឹងបណ្តាលឲ្យរថយន្តធុនតូចធ្លាក់ចូលទៅក្នុងទឹកអូរក្នុងហេតុការណ៏គ្រោះថ្នាក់ចរាចរណ៏ខាងលើនេះបណ្តាលមនុស្សស្លាប់២នាក់ ស្រីម្នាក់និងក្មេងប្រុសម្នាក់ចំណែកអ្នករួមដំណើរ៦នាក់ទៀតរងរបួសធ្ងន់សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះទៅកាន់មន្ទីរពេទ្យកំពុងតែធ្វើការសង្គ្រោះ។ ចំណែកសពជនរងគ្រោះទាំង២នាក់សមត្ថកិច្ចបានប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...