ភ្លេចយករ៉ម៉កទៅផ្ញើរ រវល់តែផឹកស៊ីភ្លេចខ្លួនចោរលួចជិះយកទៅបាត់

0
809

ភ្នំពេញ ៖ បុរសអ្នកលក់ខោអាវម្នាក់ ទុកម៉ូតូសណ្ដោងរឺម៉កជាប់របងរោងចក្ររវល់ជុំផឹកស៊ីភ្លេចយកម៉ូតូទៅផ្ញើលោកចោរយកទៅបាត់ដោយសុវត្ថិភាព ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលា ម៉ោង០២ រំលងអធ្រាត្រឈានចូលថ្ងៃសុក្រទី១៥ ខែឧសភា ឆ្នាំ២០២០ នៅចំណុចជាប់របងរោងចក្រ ខាងកើតផ្សារទួលពង្រ តាមបណ្ដោយផ្លូវបេតុងច្រកចូលទៅបន្ទាយប៉េអឹមផ្ទៃប្រទេស ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះជាម្ចាស់ម៉ូតូរឺម៉កមានឈ្មោះ គឹម សិត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរ លក់ដូរ ខោអាវ ស្នាក់នៅកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិតាអូរ ឃុំតាអូរ ស្រុកគីរីវង់ ខេត្តតាកែវ ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកវីវ៉ា ពណ៌ខ្មៅ មិនចាំស្លាកលេខ ចំណែកឯរឺម៉ក គឺដែកពណ៌ទឹកប្រាក់។ បើតាមការរៀបរាប់របស់បុរសរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់បានយកម៉ូតូសណ្តោងរឺម៉ករបស់គាត់ដាក់ជាប់នឹងរបង រោងចក្រហើយទៅជួបជុំគ្នាផឹកស៊ីនៅបន្ទប់ជួលតែក៏ភ្លេចយករឺម៉កម៉ូតូទៅផ្ញើ នៅផ្សារ ទួលពង្រ លុះដល់ម៉ោងកើតហេតុខាងលើក៏ឮសូរសំឡេងបញ្ឆេះម៉ូតូ ភ្លាមៗ គាត់បានចេញមកមើលឃើញចោរជិះចេញទៅ ពេលនោះរូបគាត់ក៏បានទាញម៉ូតូជិះដេញតាមដែរតែ បានពាក់កណ្ដាលផ្លូវ ម៉ូតូរបស់គាត់បែកកង់ ធ្វើឲ្យរូបគាត់តាមមិនទាន់ ទើបជនសង្ស័យមានឱកាសជិះម៉ូតូរបស់គាត់គេចទៅបាត់ ដោយសុវត្ថិភាព។

ក្រោយពេលកើតហេតុជនរងគ្រោះបានត្រឹម តែឈរសោកស្ដាយទ្រព្យសម្បត្តិ បន្ទាប់មកគេឃើញសមត្ថកិច្ចមូលដ្ឋានបានត្រឹមតែមកនាំបុរសរងគ្រោះទៅអោយដាក់ ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១តែប៉ុណ្ណោះ៕

Facebook Comments
Loading...