រាជរដ្ឋាភិបាលកម្ពុជា គាំទ្រឲ្យរោងចក្រកាត់ដេរផលិតម៉ាស សម្ភារពេទ្យ និងសម្លៀកបំពាក់ការពារជំងឺឆ្លង ផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ

0
477

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានយល់ព្រមតាមសំណើរ បស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដោយគាំទ្រ និងលើកទឹកចិត្តឲ្យបណ្តាលរោងចក្រកាត់ដេរ ចូលរួមធ្វើការផលិតម៉ាស គ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំពាក់ សម្រាប់ការពារជំងឺឆ្លង សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងការនាំចេញ។

នេះបើយោងតាមលិខិត របស់ឯ.ឧអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ផ្ញើជូនប្រធានសមាគមរោងចក្រកាត់ដេរកម្ពុជា ដែលបណ្តាញព័ត៌មានយើងទទួលបាន នៅថ្ងៃទី១៣ ខែឧសភានេះ។

លិខិត របស់ ឯ.ឧ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានសរសេរ ហើយត្រូវបានចែករំលែក ក្នុងគ្រុបតេឡេក្រាម មានខ្លឹមសារ យ៉ាងដូច្នេះថា÷ យោងតាមសំណើរ របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា និងក្នុងបរិការណ៍នៃការរាតត្បាត ជំងឺកូវីដ១៩ ដែលកម្ពុជា និងសកលលោក កំពុងមានតម្រូវការម៉ាស គ្រប់ប្រភេទ ក៏ដូចជាសម្ភារពេទ្យ និងសម្លៀកបំពាក់សម្រាប់ ការពារជំងឺឆ្លង. រាជរដ្ឋាភិបាលកម្ពុជាគាទ្រ និងលើកទឹកចិត្ត ឲ្យបណ្តារោងចក្រកាត់ដេរ នៅកម្ពុជា ចូលរួមធ្វើការផលិត ម៉ាសគ្រប់ប្រភេទ សម្ភារពេទ្យ និងសម្លៀកបំបាក់សម្រាប់ការងារជំងឺឆ្លង សម្រាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងបម្រើការនាំចេញ»៕

Facebook Comments
Loading...