មិនទាន់ដឹងជាករណីអត្តឃាត ឬឃាតកម្មឲ្យពិតប្រាកដ ដែលបុរសម្នាក់ធ្លាក់ពីលើអគារឡាក់គីស្តារ បែកក្បាលរងរបួសធ្ងន់

0
426

ភ្នំពេញ  មិនទាន់ដឹងជាករណីអត្តឃាត ឬឃាតកម្មឲ្យពិតប្រាកដ ដែលបុរសម្នាក់ធ្លាក់ពីលើអគារឡាក់គីស្តារ បែកក្បាលរងរបួសធ្ងន់ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១០យប់ ថ្ងៃ១០ ខែឧសភា ឆ្នាំ២០២០ ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៣៦ នៅចំណុចសណ្ឋាគារឈូកទិព្វ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឮសំលេងធ្លាក់យ៉ាងខ្លាំងចំដំបូលអគារ ភ្លាមៗគេបាននាំគ្នារត់មកមើល ស្រាប់តែឃើញបុរសម្នាក់ពាក់អាវពណ៌ទឹកក្រូច បានដេកនៅនឹងកន្លែងចំណតរថយន្តក្នុងសភាពបែកក្បាលហូរឈាម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាទូរស័ព្ទ ទៅរថយន្តសង្គ្រោះបន្ទាន់ ដើម្បីដឹកជនរងគ្រោះយកទៅសង្គ្រោះបន្ទាន់ នៅឯមន្ទីពេទ្យភ្លាមៗផងដែរ។ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការសាកសួរប្រជាពលរដ្ឋ ដែលឃើញហេតុការណ៍ ដើម្បីធ្វើការស្រាវជ្រាវថា ជាករណីអត្តឃាត ឬឃាតកម្មឲ្យពិតប្រាកដ៕

 

Facebook Comments
Loading...