ទាស់ពាក្យសំដីគ្នាក្នុងវង់ផឹកស៊ីជាងកាត់សក់ម្នាក់ កាប់ទៅលើជនរងគ្រោះដែលមកពីស្រុកឆ្ងាយរងរបួសជាទម្ងន់

0
385

កណ្តាល ៖ ទាស់ពាក្យសំដីគ្នាក្នុងវង់ផឹកស៊ីបុរសម្នាក់ជាជាងកាត់សក់ម្នាក់ កាប់ទៅលើជនរងគ្រោះដែលមកពីស្រុកឆ្ងាយចំដៃខាងឆ្វេងរងរបួសជាទម្ងន់ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២០ នៅភូមិស្លែងមានជ័យ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល។

ប៉ូលិសមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះ ម៉ី ម៉ន ភេទប្រុស អាយុ ៣៨ឆ្នាំជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ មានទីលំនៅភូមិក្រោលគោ ឃុំសំបួរមាស ស្រុកមុខកំពូលខេត្តកណ្តាល រងរបួសដើមដៃខាងឆ្វេង។ ចំណែកជនសង្ស័យដែលត្រូវបានឃាត់ខ្លួនឈ្មោះ សែម សន ភេទប្រុស អាយុ៤៧ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងកាត់សក់មានទីលំនៅភូមិ ស្លែងមានជ័យ ឃុំឈ្វាំងស្រុក ពញាឮ ខេត្តកណ្តាល ដោយរួមជាមួយវត្ថុតាងបង្កហឹង្សាមាន៖កាំបិតកញ្ចែតដងធ្វើពីឬស្សីមួយដើមប្រវែង៣៩ សង់ទីម៉ែត្រ។

ប្រភពដដែលបានឲ្យដឹងទៀតថា នៅថ្ងៃកើតហេតុខាងលើ ជនរងគ្រោះបានធ្វើដំណើរមកលេងបងប្អូននៅភូមិស្លែងមានជ័យ ឃុំឈ្វាំង បន្ទាប់មកជនរងគ្រោះក៏បានទៅចូលរួមផឹកស៊ីជាមួយជនសង្ស័យឈ្មោះ សែម សន។ ក្រោយពីបានផឹកស៊ីបានមួយសន្ទុះអ្នកទាំងពីរនាក់បានទាស់ពាក្យសំដីឈ្លោះប្រកែកគ្នា បណ្តាលឲ្យជនសង្ស័យយកកាំបិតកញ្ចែតកាប់ទៅលើជនរងគ្រោះចំដើមដៃខាងឆ្វេងរងរបួសតែម្ដង។

បន្ទាប់មកត្រូវបានក្រុមគ្រួសារយកជនរងគ្រោះដឹកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ចំណែកជនសង្ស័យត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឈ្វាំងឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរនិងបន្តចាត់ការតាមនីតិវិធី៕

Facebook Comments
Loading...