បុរសម្នាក់ឆក់កណ្ដុរខុសបច្ចេកទេសបណ្ដាលឲ្យឆក់ខ្លួនឯងស្លាប់ក្បែរចម្ការពោតនៅស្រុកកោះធំយ៉ាងអាណោចអាធ័ម!!!

0
859

កណ្តាល ៖ បុរសម្នាក់ឆក់កណ្ដុរបណ្តាលឲ្យស្លាប់ខ្លួនឯងនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០នេះ ចំណុចដីចំការពោតរបស់ជនរងគ្រោះខាងកើតទំនប់១៨ ស្ថិតក្នុងភូមិកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។ សពជនរងគ្រោឈ្មោះ ពត សយ ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មុខបរកសិករ មានទីលំនៅៗភូមិឃុំកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថាចំពោះវត្ថុតាងដែលប្រមូលបានមាន៖អាគុយ១០០អំព័រ១គ្រឿងព៌ណស ម៉ាក Panasoca, ដុំអាងវ៉ិចទ័រ១គ្រឿង,ខ្សែលួស សម្រាប់រាយឆក់កណ្តុរប្រវែង៣០០ម៉ែត្រ។

តាមការឆ្លើយបំភ្លឺរបស់ឈ្មោះ សយ សិត ភេទប្រុស អាយុ២៥ឆ្នាំ ត្រូវជាកូនជនរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា ឪពុករបស់ខ្លួនជារៀងរាល់ថ្ងៃ ពេលល្ងាចតែងតែមករៀបចំឆក់កណ្ដុរ នៅដីចម្ការពោតរបស់ខ្លួនជារៀងរាល់ថ្ងៃ។លុះនៅល្ងាចថ្ងៃទី៣០ ខែមេសាឆ្នាំ២០២០ វេលាម៉ោងប្រមាណ១៩និង០០នាទី គាត់បានចេញពីផ្ទះម្នាក់ឯង ជិះម៉ូតូ ដើម្បីទៅឆក់កណ្តុរនៅដីចំការពោត ដើម្បីកុំអោយសត្វកណ្តុរស៊ីពោត ដោយសំរាកពេលយប់នៅរោងចាំចំការ។លុះព្រឹកឡើងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ដោយខ្លួន មិនទាន់ឃើញឪពុកត្រឡប់មកផ្ទះវិញ ខ្លួនក៏បានចេញពីផ្ទះមកដីចំការពោត តាមរកមើលឪពុកលុះមកដល់រោងចាំចំការ មិនឃើញឪពុក ឃើញតែអាគុយនឹងដុំឆក់ចាប់ជាប់ចរន្តភ្លើង ។ពេលនោះខ្លួនក៏ផ្តាច់ចរន្តភ្លើងហើយដើមរកឪពុកជុំវិញដីចំការក៏ប្រទះឃើញឪពុកដួល ដោយដៃជាប់នឹងខ្សែលួសឆក់កណ្តុរ ឃើញដូចនេះខ្លួនក៏ចាប់លើកមើលឪពុកតែគាត់បានស្លាប់បាត់ទៅហើយ ពេលនោះខ្លួនក៏បានទូរស័ព្ឌប្រាប់បង ប្អូន នឹងរាយការជូនអាជ្ញារធមានសមត្ថកិច្ច។

បន្ទាប់ពីទទួលបានព៌ត៌មានខាងលើកំលាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកកោះធំ បានទទួលបញ្ជាពីលោកអធិការដោយសហការណ៍ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលអាជ្ញារធរមូលដ្ឋាន លោកគ្រូពេទ្យ ផ្នែកជំនាញ នឹងគ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យសាកសពជនរងគ្រោះឃើញថា៖មានស្លាកស្នាមឆេះរោលខ្មៅលើម្រាមមេដៃខាងស្តាំ នឹស្នាមឆេះលើចង្អុលដៃខាងស្តាំ ជំរៅដល់ឆ្អឹង ស្នាមឆេះអុចខ្មៅលើ កដៃខាងស្តាំនិងស្នាមឆេះខ្លោចខ្មៅ បាតដៃខាងឆ្វេងប្របវែង១១ស.ម ទទឹង០១ស.ម ជំរៅដល់ឆ្អឹង នឹងស្នាមឆេះម្រាមដៃខាងឆ្វេងទាំង៥ម្រាម។ ស្នាមឆេះលើអាវខាងស្តាំ លើទ្រូង នឹងស្នាមឆេះរលាតសើរស្បែកលើដើមដោះខាងស្តាំ។ក្រៅពីស្លាកស្នាមនេះពុំមានស្លាកស្នាមអ្វីទៀតឡើយ។

តាមការសន្និដ្ឋានរបស់លោកគ្រូពេទ្យ និងផ្នែកជំនាញ ជនរងគ្រោះពិតជាបានស្លាប់ដោយឆក់ចរន្តភ្លើងអាគុយ បំលែងឆក់កណ្តុរ ពុំមានពាក់ព័ន្ធនឹងករណីផ្សេងឡើយ។គួរជម្រាបថាក្រោយពីពិនិត្យចប់សព្វគ្រប់សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

Facebook Comments
Loading...