សួន ចាន់នី តតាំងនិងឡុង សំណាង ខណៈប៊ឺត សង្ឃឹ សាកកណ្តាប់ដៃនិងធន់ អៀងឡៃ

0
285

ភ្នំពេញ ៖ កីឡាករជើងខ្លាំងសួន ចាន់នី អ្នកប្រដាល់របស់ក្លិបបក្សីស្លាបដែក ឡើង​តតាំ​ងនិងកីឡាករឡុង សំណាង អ្នកប្រដាល់របស់ក្លិបសាលវ័នកីឡា ខណៈប៊ឺត សង្ឃឹម អ្នកប្រដាល់នៃក្លិបរហាប់ស្វាយប៉ាក ជួបកីឡាករធន់ អៀងឡៃ អ្នកប្រដាល់មកពីសមាគមកឡាប្រដាល់ក្រសួងការពារជាតិ ​លើ​សង្វៀន​ស៊ីអិនស៊ី នាថ្ងៃអា​ទិត្យ​ទី០៣ ខែឧសភា ឆ្នាំ២០២០នេះ។

កីឡាករសួន ចាន់នី ត្រូវជួបជាមួយកីឡាករឡុង សំណាង នេះក្នុងប្រភេទ​ទម្ងន់៦៣.៥គីឡូក្រាម អ្នកទាំងពីរមិនធ្លាប់ជួបគ្នាទេកន្លងមក។ សួន ចាន់នី ជាអ្នក​ប្រដាល់ជើងខ្លាំង​ទម្ងន់​មធ្យមប្រចាំ​កម្ពុជា​ម្នាក់នាពេល​បច្ចប្បន្ន​ដែល ធ្លាប់​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​បរទេស​ជា​ច្រើន​នាក់មក​ហើយ គឺ​ឈ្នះច្រើនជាង​ចាញ់​​ព្រោះ​ស្នៀតក្បាច់គុណខ្មែរ​បុរាណរបស់គេ ខ្លាំងទាំងព្រមតែម្តង ហើយ​វាយមិនមានអំនួតនិង​មិន​ខ្លាច​គូរប្រកួតណាម្នាក់​នោះទេ។

ចំណែកកីឡាករ​ ឡុង សំណាង បច្ចុប្បន្នកំពុងទទួល បានការគាំទ្រយ៉ាង​ច្រើ​ន​​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះ​ប្រើក្បាច់គ្រប់​ស្នៀត ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃកែង និងជង្គង់ ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូ​ល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំង​ស៊ុហ្វ​ដ៍ខ្លាំងរ​បស់គេ​ផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់​ជាបន្ត​បន្ទាប់។ ចាំមើលសួន ចាន់នី ជាអ្នកឈ្នះ ឬឡុង សំនាង?។

ដោយឡែកកីឡាករប៊ឺត សង្ឃឹម ជួបជាមួយកីឡាករធន់ អៀងឡៃ ក្នុងប្រភេទ​ទម្ងន់​៥៧គីឡូក្រាម អ្នកទាំង២មិនដែលជួបគ្នាទេកន្លងមក។ ប៊ឺត សង្ឃឹម ជាកីឡាករវ័យ​ក្មេង​កំពុង​តែឡើងកូដ ដែលចេះប្រើក្បាចខ្មែរបុរាណគ្រប់ស្នៀត ចិត្តប្រដាល់ធំ ហើយព្រម​ទាំង​មានកម្លាំងស៊ុហ្វខ្លាំងថែមទៀតផង។រីឯ​​ស្នៀត​ជង្គង់​របស់​​គេ​មុត​ស្រួច គូប្រកួតល្មមៗពិបាក​នឹងតតាំង​ជាមួយគេបានណាស់ ដៃគូ​ប្រកួត​ជាច្រើននាក់​ហើ​យទាំង​ស្រករ​មុន​ទាំង​ស្រករ​ក្រោយ​ជាច្រើន​នាក់បានសុំចុះចាញ់និងសន្លប់​ ក្រោម​ស្នៀត​ជង្គង​របស់គេនោះ។

ចំណែកកីឡាករ​ ធន់ អៀងឡៃ បច្ចុប្បន្នក៍កំពុងទទួល បានការគាំទ្រយ៉ាងច្រើន​កុះករ ពីអ្នកស្នេហាវិ​ស័យ​កីឡាប្រដាល់កម្ពុជា ជាមួយនឹងការចេះប្រើក្បាច់គ្រប់ស្នៀតផងដែរ ជាពិ​សេសរូប​គេ​ចូលចិត្តប្រើស្នៀត​កណ្តាប់ដៃនិង​កែង ​ដែលអាច​វាយ​ចេញ​ជា​ប្រយោល​ក៏​បាន​ ចូល​​កៀ​ក​ក៏​បាន​ ដើម្បី​ផ្ដួល​គូប្រកួតរបស់ខ្លួន រួមផ្សំ​ជា​មួយកម្លាំងស៊ុហ្វដ៍ខ្លាំងរបស់គេផងនោះ​ ធ្វើឲ្យ​កី​ឡាករ​ក្នុង​ស្រុ​ក និងក្រៅស្រុកត្រូវបានចុះចាញ់ជាបន្តបន្ទាប់។ ចាំមើលរវាងប៊ឺត សង្ឃឹម និងធន់ អៀងឡៃ នរណាជាអ្នកឈ្នះ?៕

Facebook Comments
Loading...