ពិធីបិទបវេសនកាល ឆ្នាំសិក្សា២០១៩ .២០២០ នៃសាលាពុទ្ធិកបឋមសិក្សាវត្តសុវណ្ណរាសីរតនារាម

0
150

ភ្នំពេញ ៖ ក្នុងគោលបំណងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ការគោរពប្រតិបត្តិ​ព្រះ​ពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យបានថ្កុំថ្កើងរុងរឿង បន្ថែមទៀត វត្តសុវណ្ណរាសីរតនារាម (ហៅវត្តសំរោងកណ្តាល) បានបើកសាលាពុទ្ធិកបឋមសិក្សា មានពីរថ្នាក់គឺថ្នាក់ទី១ និងថ្នាក់ទី២ ហើយត្រូវបានធ្វើពិធីបិទបវេសនកាល ឆ្នាំសិក្សា២០១៩ .២០២០ កាលពីចុងសប្តាហ៍កន្លហមកនេះ។

ព្រះតេជគុណព្រះនាម ព្រះធម្មវិសុទ្ធិវង្ស អ៊ូ សុខអេង ព្រះរាជាគណៈថ្នាក់ចត្វា និងជាព្រះចៅអធិការវត្តសុវណ្ណរាសីរតនារាម  និងជានាយកនៃពុទ្ធិកបឋមសិក្សានេះ ព្រះអង្គមានសង្ឃដិកាថា សាលាពុទ្ធិកបឋមសិក្សាវត្តសុវណ្ណរាសីរតនារាម ស្ថិតក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ សាលានេះបានបើកដំណើរការសិក្សាចាប់តាំងពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៧ ក្រោមអធិបតីភាព សម្តេចព្រះវនរ័ត កិតិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ នៃព្រះរាជាណាចក្រកម្ពុជា។

សាលាពុទ្ធិកបឋមសិក្សាវត្តសុវណ្ណរាសីរតនារាម ដំណើរការទៅបានដោយមានការឧបត្ថមដ៍ឧត្តុងឧត្តមពីសំណាក់ លោកស្រី នូច ស៊ីរដ្ឋា ខាងផ្នែកគ្រឿងឧបភោគបិរភោគ សមភារៈសិក្សា ប្រាក់ខែដល់បុគ្គលិកសិក្សា និងគ្រូឧទ្ទេសាចារ្យ គ្រូធម្មាចារ្យ លោកគ្រូ អ្នកគ្រូទាំងអស់ និងបច្ចេកទេសផ្សេងៗ ដើម្បីឲ្យសាលាមានដំណើរការទៅមុខ និងមានភាពរលូនរហូតមកដល់បច្ចប្បន្ន។ ព្រះនាយក និងគណៈគ្រប់គ្រងសាលាបានដើរតាមផែនការណ៍ចង្អុលបង្ហាញរបស់ក្រសួងធម្មការ និងសាសនា ដែលមានអគ្គាធិការដ្ឋានជាអ្នកកំណត់ទិសដៅជាពិសេសគឺឲ្យសម្រេចជោគជ័យលើផែនការណ៍ជាតិអបរំឲ្យបានសម្រេចទាំងអស់គ្នា គឺជាកត្តាគន្លិះដ៍សំខាន់បំផុតសម្រាប់ការអភិវឌ្ឍន៍ដោយស្ថេរភាពទាំងពុទ្ធិចក្រ និងអាណាចក្រ។

ចំណែកលោកស្រី នូច ស៊ីរដ្ឋា បានមានប្រសាសន៍ថា លោកស្រីពេញចិត្តមិងការជួយឧបត្ថមជាថវិការសម្រាប់ទ្រទ្រង់សាលាពុទ្ធិកបឋមសិក្សាវត្តសុវណ្ណរាសីរតនារាម ឲ្យរលូនបន្តទៅទៀត ដើម្បីឲ្យព្រះសង្ឃមកពីទីជិតឆ្ងាយរៀនសូត្រ មានចំណេះដឹងក្នុងខ្លួនឯងផង និងក្នុងគោលបំណងលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ការគោរពប្រតិបត្តិ​ព្រះ​ពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋឲ្យបានថ្កុំថ្កើងរុងរឿង បន្ថែមទៀត។

ជាចុងក្រោយលោកស្រី បានអំពាវនាវលោកពុទ្ធបរិស័ទគ្រប់ទិសទី បងប្អូន និង​យុវជន ព្រមទាងប្រជាពល​រដ្ឋទាំង​អស់​ដែ​ល​​​​មាន​​លទ្ធភាព​ ​គួរ​ចូលរួម​ធ្វើ​សកម្មភាព​មនុស្សធម៌ ពោល​គឺ​ខ្មែរ​ត្រូវ​តែ​ជួយ​ខ្មែរ ដើម្បី​អនាគត​សម្រាប់​កូន​ខ្មែរ​ទាំងអស់​គ្នា​។ ជាងនេះទៅទៀតគួរ​យក​ចិត្ត​ទុកដាក់ក្នុង​ការជួយ​ដល់​ អ្នក​ដែល​គ្មាន​ទីពឹងដើម្បី​ឱ្យ​ជីវិត​ខ្មែ​គ្រប់​រូបរស់នៅ​ដោយ​សេចក្តីសុខ​​ក្នុង​ដំបូល​សុខ​សន្តិភាព​តែ​មួយ​ជា​មួយ​គ្នា​៕

Facebook Comments
Loading...